​​ កម្ពុជា ទទួលរថយន្តគិលានសង្រ្គោះចំនួន១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យ ជាជំនួយឥតសំណងពី ចិន

2023/03/27 11:13:50 pm        121

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា នា​រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធីប្រគល់-ទទួល​រថយន្តសង្គ្រោះ​បន្ទាន់១៦​គ្រឿង​ និងសម្ភារៈបរិក្ខារពេទ្យ ជាជំនួយឥតសំណង​ពី​ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រកម្ពុជា។

​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំ កំពូលប្រទេស​ទាំងពីរជាពិសេស​រវាងសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីជីនពីង​ប្រធានាធិបតី នៃ​សាធារណរដ្ឋប្រជាមានិតចិន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន ​និងប្រទេសទាំងពីរ ត្រូវបាន​បង្កើន​ឡើង​ជាលំដាប់ និងឈានដល់កម្រិតកំពូលគឺ​“កិច្ចសហប្រតិបត្តិការ​ក្នុងភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និងកំពុងតែអនុវត្ត “ផែនការ​កសាងសហគមន៍វាសនារួម កម្ពុជា-ចិន” គម្រោង​ជំនួយ​ឥតសំណងជាច្រើន មន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២០០គ្រឿង ការផ្តល់គ្លីនិកចល័តចំនួន៤០គ្រឿង និង​ឧបករណ៍​បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសក្នុង​អំឡុងពេល​ដែល​ពិភពលោក​ទាំងមូល​រងនូវការរីករាលដាលជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីការពារ ទប់ស្កាត់ និង​ឆ្លើយតបកា​ររាតត្បាត​ជំងឺកូវីដ-១៩ ដូចជា៖ បញ្ជូនអ្នក​ជំនាញ​ការមក​ពីតំបន់ស្វយ័តខេត្តក្វាងស៊ី ចំនួន៧រូប រយៈពេល១៥ថ្ងៃ ដើម្បីផ្ដល់​ជំនួយ​បច្ចេកទេស​ដល់មន្ត្រី​សុខាភិបាល​កម្ពុជា ក្នុងការរៀបចំឯកសារតម្រូវការផ្សេងៗ ផ្តល់សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​សម្រាប់​បម្រើ​ឱ្យ​ការងារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩ តាមរយៈរដ្ឋាភិបាល សមាគម និងក្រុមហ៊ុននានារបស់សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖

១/-ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ និងសម្ភារៈបរិក្ខារមន្ទីរពិសោធន៍សម្រាប់បំពាក់ ឱ្យមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តព្រះសីហនុ,

២/-ម៉ាស៊ីនសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ និងកញ្ចប់តេស្តរកវីរុសកូវីដ-១៩,

៣/-ម៉ាស៊ីនជំនួយដកដង្ហើម,

៤/-សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល

៥/-ម៉ាស់ N95,

៦/-ម៉ាស់វះកាត់ ​

៧/-សម្ភារៈ បរិក្ខារផ្សេងៗមួយចំនួនទៀត ផ្ដល់ជំនួយ និងសម្របសម្រួលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ បានទាន់ពេលវេលា ដែលមានចំនួនសរុបជាង ២៨លានដូស​ កិច្ច​សហប្រតិបត្តិការ​វេជ្ជសាស្ត្រ​បុរាណចិន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។​

ឯកឧត្តម​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ថ្ងៃនេះ ជាមោទនភាពថ្មីមួយទៀត ដែល​ប្រជាជន និង​រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់​នូវរថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន១៦គ្រឿង និង​សម្ភារៈបរិក្ខារពេទ្យមួយចំនួន ដើម្បីពង្រឹងសមត្ថភាព​មូលដ្ឋាន​សុខាភិបាល​បន្ថែមទៀត ក្នុងការឆ្លើយតបទៅ នឹងតម្រូវការសេវាថែទាំសុខភាព កាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យ​ទាំងនេះ​នឹងចែក​ជូនទៅមន្ទីរពេទ្យជាតិចំនួន៣ និងមន្ទីរសុខាភិបាល នៃ​រដ្ឋបាលរាជធានី-ខេត្តចំនួន៤ ដែល​រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងចូលរួម​ចំណែកដល់ការ​ផ្តល់សេវា​ថែទាំសុខភាពជូនប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយ មិនបានទទួលសវាសុខភាពនោះទេ។

ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានរំលេចថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍​លើកទី ៦៥ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា ភាគីចិន​រីករាយសហការជាមួយកម្ពុជា អនុវត្តរួមគ្នា ស្តីពីកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំទាំងពីរកំណត់ជូន បន្តនិងផ្សព្វផ្សាយចំណងមិត្តភាព ប្រពៃណីរវាងចិន និងកម្ពុជា លើកកម្ពស់កិច្ចសហប្រតិបត្តិការ​ទាំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដូចជា៖ ការបង្ការនិងព្យាបាលជំងឺឆ្លង ឱសថ​បុរាណ និងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាល ពង្រឹងការសម្របសម្រួល​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលក្រោមក្របខណ្ឌពហុភាគី ចិន-អាស៊ាន ជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា និងសហគមន៍សុខាភិបាលរួមចិន-កម្ពុជា ឱ្យទទួលបាន លទ្ធផលផ្លែផ្កាថ្មី រួមចំណែកកាន់តែធំធេង ក្នុងការផ្តល់អត្ថ​ប្រយោជន៍​ជូនដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ចិន -កម្ពុជា។

ឆ្លៀតក្នុងឳកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល និង​បានប្រសិទ្ធពរចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេររឹងមាំ​ជាអមតៈ៕ អត្ថបទ ៖ រដ្ឋា ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm