នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថាកម្ពុជាមានបទពិសោធន៍ដ៏ល្អ ក្នុងការបើកទូលាយផ្នែកសាសនា

2023/03/28 01:05:04 am        66

ភ្នំពេញ៖ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato' Seri Anwar bin Ibrahim ) នាយករដ្ឋមន្ត្រីនៃ​ប្រទេស​ម៉ាឡេស៊ី ​បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានបទពិសោធន៍ដ៏ល្អ ក្នុងការបើកទូលាយលើជំនឿសាសនា ប្រកបដោយភាពសុខដុម នេះជាការឡើងរបស់ឯកឧត្តម ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឡុងឯកឧត្តម ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ។

ឯកឧត្តម អាន់វ៉ា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូម៉ាឡេស៊ី នៅកម្ពុជានាពេលនេះ ដើម្បី​ឈ្វេង​យល់អំពីការរីកចម្រើន និងផ្លាស់ប្តូរបទពិសោធន៍នៅពីគ្នាទៅវិញទៅមក ព្រមទាំងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

ក្នុងជំនួបនោះ សម្តេច សាយ ឈុំ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើ​សេរីភាព​ខាងជំនឿសាសនា ខណៈបច្ចុប្បន្ននេះ ឥស្លាមសាសនា ជាសាសនាធំទី២ នៅកម្ពុជា ដោយមានសាសនិក​ឥស្លាមជាច្រើនរូប ត្រូវបានផ្តល់តួនាទីនៅក្នុងជួររាជរដ្ឋាភិបាល ជាតំណាងរាស្ត្រ និងជាសមាជិកព្រឹទ្ធសភា ហើយនៅកម្ពុជាពុំមានទំនាស់សាសនាទេ មានសុខដុមនីយកម្មផ្នែកសាសនា ហើយត្រូវបានផ្តល់សិទិ្ធ និងឱកាសស្មើៗគ្នាក្នុងសង្គម ។

ជាមួយនេះ សម្ដេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំង ចំពោះការរីកចម្រើនជាបន្តបន្ទាប់​រវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី និងពហុភាគី លើវិស័យសំខាន់ៗ មានដូចជា នយោបាយ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ រ៉ែនិងថាមពល អប់រំ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ រវាងឥស្សរជនគ្រប់​លំដាប់ថ្នាក់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនានា ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ។

សម្តេច បានបង្ហាញនូវសេចក្តីរីករាយចំពោះទំហំវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនល្អប្រសើរជាបន្តបន្ទាប់ និងលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរ ពិនិត្យសក្តានុពលឱ្យអស់លទ្ធភាព ក្នុងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីនាំមកនូវកំណើន​សេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ និងដើម្បីទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល ។ ព្រឹទ្ធសភាបច្ចុប្បន្ន ក៏ដូចទៅអនាគតបន្តគាំទ្ររាល់គម្រោងសហប្រតិបត្តិការ និងយន្តការទ្វេភាគីនានា ដែលបានធ្វើឡើងរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ សម្រាប់តំបន់ និងអន្តរជាតិ ។

សម្តេចប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា តាមរយៈឯកឧត្តមនាយករដ្ឋមន្រ្តី ព្រឹទ្ធសភាកម្ពុជា មានបំណងបង្កើន​កិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងការជំរុញការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភា នៃ​ប្រទេស​ទាំងពីរ ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌអន្តរសភា ហើយសម្តេចបានគោរព​អញ្ជើញប្រធានព្រឹទ្ធសភា​ម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ៕ អត្ថបទ ៖ បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        85
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm