កម្ពុជា ទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួនជិត ៥០ម៉ឺនដូស ជំនួយរបស់សហរដ្ឋអាមេរិក

2023/03/28 11:34:48 am        666

ភ្នំពេញ៖ព្រះរាជាណាចក្រកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទPfizer បន្ថែមទៀត ចំនួន ៤៩៨.០០០ដូសជាងពីសហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) នាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ គិតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាងសរុបចំនួនជាង ៥០លានដូស។

នេះបើការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល ក្នុងពិធីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមានចូលរួមពីតំណាងអង្គការយូនីសេហ្វ(UNICEF) ជាអ្នកសម្របសម្រួល។

លោកជំទាវ រដ្ឋលេខាធិការ បន្តថា ក្នុងចំនួនវ៉ាក់សាំង ៥លាន ៥សែនដូស ដែលមជ្ឈមណ្ឌលកូវ៉ាក់ បានសន្យាឲ្យមកកម្ពុជាថែមទៀត។ ប៉ុន្តែចំពោះមុខនេះ ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត លោក បានអនុញ្ញាតឲ្យទទួលជាបណ្តើរៗ តាមដំណាក់កាលៗ ហើយនៅយប់នេះ យើងក៏បានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ពី COVAX Facility ចំនួន ៤៩៨.០០០ដូសជាង។ រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងវ៉ាក់សាំងទិញ សរុបចំនួន ៥៤លាន៥សែនដូស បូករួមទាំងវ៉ាក់សាំងដែលកម្ពុជា ទទួលបាននាយប់នេះ (សរុបទាំងអស់ ៥៩លាន ៥សែនដូស)។ ដោយឡែកវ៉ាក់សាំងដែលទទួលបាននាយប់នេះ គឺមិនទុកយូរនោះទេ ក្រុមការងាររបស់ក្រសួងសុខាភិបាល បានធ្វើការបែងចែកទុកជាមុនរួចហើយ និងបញ្ជូនទៅគ្រប់ខេត្ត និងរក្សាទុកមួយចំនួននៅថ្នាក់កណ្តាល ដើម្បីចាក់វ៉ាក់សាំងដូសជំរុញ។

លោកជំទាវ វេជ្ជបណ្ឌិត បន្ថែមទៀតថា ក្រុមការងារគ្រូពេទ្យទូទាំងរាជធានី-ខេត្ត នៅតែបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ជារៀងរាល់ថ្ងៃ មិនដែលខាននោះទេ គឺក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងគ្រប់ទីតាំងទាំងអស់ ជាពិសេសអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៣ ជំរុញឲ្យគាត់ទៅចាក់វ៉ាក់សាំងដូសទី៣ ហើយអ្នកណាដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៤ គឺមន្រី្តយើងជំរុញឲ្យគាត់មកចាក់វ៉ាក់សាំងជាបន្តបន្ទាប់ គ្រប់ថ្ងៃទាំងអស់មិនដែលអាក់ខាននោះទេ ហើយគ្រូពេទ្យយើងក៏មិនមានពេលសម្រាកផងដែរ ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ដូសជំរុញ ដើម្បីឲ្យសរីរាង្គគាត់មានប្រព័ន្ធការពារ ជៀសផុតពីការឆ្លង ជាពិសេសកម្ពុជា ដោយសារមានវ៉ាក់សាំងកូវីដ-១៩នេះហើយ ដែលយើងអាចជម្នះនៃការឆ្លង សព្វថ្ងៃនេះ យើងអត់មានករណីស្លាប់ទេ ហើយយើងក៏មិនមានការឆ្លងកូវីដ-១៩ គំហុកដូចនាពេលកន្លងមកដែល។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ និងមកដល់នាពេលខាងមុខនេះ ក្នុងពិធីបុណ្យចូលឆ្នាំនឹងមានការប្រគុំតន្រី្ត និងការជួបជុំគ្នានៅតាមរមណីយដ្ឋាន និងមានបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តច្រើន។

ដូច្នេះលោកជំទាវ គិតថា៣កុំ ៣ការពារ នៅតែជាប្រធានបទសំខាន់ នៅតែជារូបមន្តសំខាន់របស់កម្ពុជាយើង កុំភ្លេចឲ្យសោះ។ ហើយនៅពេលដែលមានការជួបជុំ ២០០០នាក់ ទៅ៣០០០នាក់ នៅពេលធ្វើតេស្ត គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ ដូច្នេះក្នុងនាមក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលអញ្ជើញដើរលេងកម្សាន្ត សុំឲ្យឧស្សាហលាងដៃ ហើយបើជួបជុំគ្នាច្រើន នៅទីកន្លែងបិទ ជិតសុំពាក់ម៉ាស់ខ្លះៗទៅ និងសុំឲ្យមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗផងដែរ ព្រោះថានៅខែមេសា និងខែឧសភាខាងមុខនេះ ជួនកាលមានភ្លៀងកក់ខែ។ ដូច្នេះជៀសវាងការកើតជំងឺគ្រុនឈាម៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm