សហព័ន្ធ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​កម្ពុជា​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន

2023/03/28 04:38:22 pm        186

​បេ​ស្ប​ល៖ សហព័ន្ធ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​កម្ពុជា (Baseball and Softball) កាលពីព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣ បានរៀបចំ​ពិធី​ចុះ​អនុស្សារណៈនៃ​ការយោគយល់​គ្នា (MOU) ជាមួយនឹង​ក្រុមហ៊ុន OSILIS CAMBODIA Co.,Ltd & CJIC GRUOP ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ពុ​ហ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អវត្តមាន​លោក ឆែម ដា​រា ប្រធាន​សហព័ន្ធ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​កម្ពុជា, លោក Eiji Hatano ប្រធាន​ក្រុមហ៊ុន OSILIS CAMBODIA Co.,Ltd និង​លោក Takashi Matsuyoshi ប្រធាន​ក្រុមហ៊ុន​ CJIC GRUOP​។

​ប្រធាន​សហព័ន្ធ ឆែម ដា​រ៉ា បាន​បញ្ជាក់ថា អនុស្សារណៈ​យោគយល់​គ្នា​នេះបាន​ផ្តោត​សំខាន់​ក្នុង​ភាពជា​ដៃគូ ដើម្បី​រួមចំណែក​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​នៅ​កម្ពុជាមានការ​អភិវឌ្ឍ និង​រីក​ចម្រើន ក្លាយជា​កីឡា​សក្កា​នុព​ល​សម្រាប់​ការប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​នៅពេល​ខាងមុខ​។​ ជាមួយគ្នានេះដែរការចុះ​អនុស្សារណៈ​នេះ ក៏បាន​បញ្ជាក់​អំពី​ការតែងតាំង​ប្រធាន​ក្រុមហ៊ុន​ទាំង២ ​ខាងលើមានលោក Eiji Hatano ជា​ទូត​សុ​ឆ្ទៈ​របស់​សហ​ព័ន្ធ​កីឡា​បេ​ស្ប​ល​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុនមានន័យថា លោកមាន​តួ​នា​តី​ជា​តំណាង​ឲ្យ​សហព័ន្ធ​ជា​អ្នកស្វែងរក​ការ​ឧបត្ថម​គាំទ្រ​ទាំង​ថវិកា​ និង​សម្ភារៈ​ពី​ប្រទេស​ជប៉ុន​ផ្តល់​មកកាន់​សហព័ន្ធ​នៅ​ប្រទេស​កម្ពុជា ​សម្រាប់​ការអភិវឌ្ឍ រីឯ លោក Takashi Matsuyoshi ជា​គ្រូបង្វឹក​ទទួលបន្ទុក​ប​ង្ហា​ត់​ក្រុម​ជម្រើសជាតិ​កម្ពុជា និងជា​អ្នកសម្របសម្រួល​បច្ចេក​ទេស​ពី​ប្រទេស​ជប៉ុន​មកជួយ​ដល់​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ជម្រើសជាតិ​ទទួលបាន​បច្ចេកទេស​ល្អ​ក្នុងការ​ប្រកួតប្រជែង​។​

​លោក Eiji Hatano ដែល​ត្រូវបានតែងតាំង​ជា​ទូត​សុ​ឆន្ទៈ​របស់​សហព័ន្ធ​ប្រចាំ​ប្រទេស​ជប៉ុន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កត្តាដែល​លោកបាន​ចូលខ្លួន​មកជួយ​ក្នុង​សហព័ន្ធ​កីឡា​បេស្ប​ល​កម្ពុជា ដោយសារ​លោកបានរស់នៅ​ក្នុងប្រទេស​កម្ពុជា ហើយលោកក៏​ជា​អ​តីត​កីឡាករ​តាំងពី​លោកនៅ​ជា​សិស្ស​មក​ម្លេះ ហើយ​លោកនឹង​ខិតខំ​ជួយ​អភិវឌ្ឍវិស័យ​កីឡា​មួយ​នេះ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន។​ ​សូមបញ្ជាក់ថា អនុស្សារណៈ​យោគយល់​គ្នា​ក្នុង​ភាពជា​ដៃគូរ រវាង​ក្រុមហ៊ុន​របស់​ជប៉ុន​ជាមួយ​សហព័ន្ធ​កីឡា​បេ​ស្ប​ល និង​សុ​ហ្វ​ប​ល​កម្ពុជាបាន​ធ្វើឡើង​ក្នុងទិសដៅ ដើម្បី​រួមគ្នា​អភិវឌ្ឍ​កីឡា​បេ​ស្ប​ល​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន និង​មាន​សក្កា​នុព​ល​ក្នុង​តំបន់​អាស៊ី​នៅពេល​ខាងមុខ ស្រប​ពេលដែល​ប្រទេស​ជប៉ុន​ទើបតែ​ឈ្នះ​ជើងឯក World Cup ក្រោយ​យកឈ្នះ​ក្រុម​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុននេះ​៕

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm