មនុស្ស​ ៦​នាក់​រួម​ទាំង​កុមារ​ ៣​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ក្នុង​សាលារៀន​នៅ​អាមេរិក​

2023/03/28 05:01:11 pm        151

​អាមេរិក៖ ស្នងការ​នគរបាល​ក្រុង​ណា​ស្វី​ល (Nashville) រដ្ឋ​ធិ​ន​ណេ​ស៊ី (Tennessee) ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់ បាន​ចូល​ទៅ​ក្នុង​សាលារៀន​គ្រឹស្ត​សាសនា​មួយ​កន្លែង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ​និង​បាន​បាញ់សម្លាប់​កុមារ​អាយុ​ ៩​ឆ្នាំ​ចំនួន ​៣​នាក់ និង​បុគ្គលិក ​៣​នាក់ មុន​ពេល​ត្រូវ​បាន​នគរបាល​បាញ់សម្លាប់​។​

​ស្នងការ​នគរបាល​ក្រុង​ណា​ស្វី​ស​លោក John Drake បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា ខ្មាន់កាំភ្លើង​ដែល​ជា​ស្ត្រី​វ័យ ​២៨​ឆ្នាំ និង​រស់​នៅ​ក្នុង​តំបន់​ណា​ស្វី​ស​ធ្លាប់​ជា​សិស្ស​នៅ​សាលា​នេះ ទោះបីជា​គេ​ពុំ​ដឹង​ច្បាស់​ថា​នៅ​ពេល​ណា​ក៏ដោយ​។ ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់​កុមារ​ ៣​នាក់ និង​បុគ្គលិក ៣នាក់​នៅ​សាលា​ណា​ស្វី​ល​កាលពី​ថ្ងៃ​ចន្ទ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​អតីត​សិស្ស​នៅ​សាលា​នេះ ដែល​នគរបាល​បាន​និយាយ​ថា ទំនងជា​បាន​សរសេរ​ប្រកាស​អំពី​ការ​វាយ​ប្រហារ និង​គូសផែន​ទី​នៃ​បរិវេណ​សាលា​នេះ​ដែរ​។

​ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​មាន​ឈ្មោះថា Audrey E. Hale ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មន្ត្រី​នគរបាល​ ដែល​បាន​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​ខូ​វិ​ន​ណិ​ន (Covenant School) ​ជា​សាលា​គ្រឹស្តសាសនា​ឯកជន​តូច​មួយ​ដែល​នៅ​ជាប់​នឹង​ព្រះវិហារ និង​ទទួល​កុមារ​ចាប់ពី​ថ្នាក់​មត្តេយ្យ​សិក្សា​ដល់​ថ្នាក់​ទី​៦៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm