នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រកាស​ពន្យារពេល​ដំណើរការ​ច្បាប់​កំណែទម្រង់​ប្រព័ន្ធតុលាការ​មួយខែ​

2023/03/28 05:29:52 pm        273

​អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu កាលពី​ថ្ងៃ​ចន្ទ​បាន​ពន្យារពេល​សេចក្តី​សម្រេច​លើ​ផែនការ​ ដែល​មាន​ការ​ប្រឆាំង​ដ៏​ខ្លាំងក្លា​សម្រាប់​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​តុលាការ​ ក្នុង​ពេល​មានការ​ព្រួយបារម្ភ​ថា​ វិបត្តិ​ជាតិ​ដ៏​អាក្រក់​បំផុត​របស់​អ៊ីស្រាអែល​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ អាច​បំបែក​សម្ព័ន្ធភាព​របស់​លោក ឬ​ធ្វើ​ឲ្យ​អំពើ​ហិង្សា​កាន់តែ​រីកធំឡើង​។

គេ​នៅ​មិន​ច្បាស់​នោះ​ទេ​ថា ​តើ​ការ​ពន្យារពេល​នៃ​សេចក្តី​ស្នើ​ច្បាប់​យូរ​ប៉ុនណា​ ទម្រាំ​ដល់​សម័យប្រជុំ​សភា​ថ្មី​នៅ​ខែក្រោយ បន្ទាប់ពី​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ និង​កូដកម្ម​ការងារ​ដែល​កំពុង​កើន​ឡើង​នឹង​តម្រូវ​ចិត្ត​ភាគី​ណាមួយ ឬ​ធ្វើ​ឱ្យ​វិបត្តិ​នេះ​កាន់​តែ​ធូរស្រាល ដែល​មេបញ្ជាការ​កងទ័ព​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បាន​ធ្វើ​ឱ្យ​ពេលវេលា​នេះ​ខុស​ពី​ពេល​មុនៗ​។ ដៃគូ​ចម្រុះ​ស្តាំនិយម​របស់​លោក Netanyahu គឺ​រដ្ឋមន្ត្រី​សន្តិសុខ​លោក Itamar Ben-Gvir បាន​និយាយ​ថា លោក​បាន​ព្រមព្រៀង​ចំពោះ​ការ​ពន្យារ​ពេល​នេះ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​ដែល​លោក​អាច​បង្កើត​ឆ្មាំ​ជាតិ ​នៅ​ក្រោម​ឱវាទ​ក្រសួង​របស់​លោក​។ ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រឹត​បន្តឹង​ការគ្រប់គ្រង​របស់​សភា លើ​ដំណើរការ​តុលាការ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​ចំនួន ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​អ៊ីស្រាអែល ដោយ​ក្រុម​ប្រឆាំង​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា ​ជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​។

ការសម្រេចចិត្ត​របស់លោក Netanyahu ក្នុង​ការ​លុបចោល​ច្បាប់​នេះ​ក៏បាន​ធ្វើឡើង​ បន្ទាប់ពី​មានការ​ប្រឆាំង​ពី​សហជីព Histadrut បាន​ផ្អាក​ជើង​ហោះហើរ​នៅ​អាកាសយានដ្ឋាន Ben Gurion រួម​ជាមួយ​កំពង់ផែ​សមុទ្រ ធនាគារ មន្ទីរពេទ្យ និង​សេវា​វេជ្ជសាស្ត្រក៏បាន​កំណត់​ការ​ផ្អាក​ការងារ​ផង​ដែរ​។ ​សហជីព​បាន​និយាយ​ថា ខ្លួន​បាន​លុបចោល​ការ​ធ្វើ​កូដកម្មបន្ទាប់ពី​លោក Netanyahu បាន​ប្រកាស​ពី​ការ​ពន្យារ​ពេលនេះ​។ វិបត្តិ​ដែល​ស្ថិត​ក្នុង​ចំណោម​វិបត្តិ​នយោបាយ​ក្នុងស្រុក​ដ៏​អាក្រក់​បំផុត​របស់​អ៊ីស្រាអែល បាន​កើតឡើង​ក្នុង​ពេល​មានការ​កើន​ឡើង​អំពើ​ហិង្សា​នៅ​តំបន់ West Bank ជា​កន្លែង​ខ្មាន់កាំភ្លើង និង​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​ជាង ២៥០​នាក់ និង​ជនជាតិ​អ៊ីស្រាអែល​ជាង ៤០​នាក់​បាន​ស្លាប់​កាលពី​ឆ្នាំ​កន្លងទៅ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm