Stefanos Tsitsipas ឡើង​វគ្គ ១៦នាក់​ចុងក្រោយ Miami Open

2023/03/28 06:39:19 pm        75

​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ក្រិ​ក Stefanos Tsitsipas បាន​បន្តដំណើរ​ឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍ Miami Open នៅ​សហរដ្ឋអាមេរិក​ ក្រោយ​យកឈ្នះ​កីឡាករ​ស៊ី​លី Cristian Garin ៦-៣ ៤-៦ និង ៦-៤​។

​​ការប្រកួត​ដែល​ចំណាយពេល​ដល់ ២ម៉ោង Stefanos Tsitsipas ដែល​នៅមាន​បញ្ហា​របួស​ស្មា​របស់ខ្លួន​នៅឡើយ ត្រូវបាន Cristian Garin តាម​ស្មើ​នៅ​សិត​ទី​ពីរ មុនពេល​ការ​វាយ​សេវា​បានល្អ​នៅ​សិត​ចុងក្រោយ​យកឈ្នះ​វិញ ៦-៤​។ ​​ជុំ​បន្ត​គូប្រកួត​របស់ Stefanos Tsitsipas គឺ​កីឡាករ​លំដាប់​លេខ ១៤ រុស្ស៊ី Karan Khachanov ដែល​បាន​យកឈ្នះ​កីឡាករ​ឆែក Jiri Lehecka​។ ​​ចំណែកឯ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Carlos Alcaraz ក៏បាន​បន្តដំណើរ​ទៅ​វគ្គ ១៦នាក់​ដែរ​ក្នុងនាម​ជា​អ្នកការពារ​តំណែង​ជើងឯក​ដោយបាន​យកឈ្នះ​កីឡាករ​ស៊ែ​ប Dusan Lajovic ៦-០ និង ៧-៦(៧-៥) ដើម្បី​បន្ត​ជួប​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Tommy Paul​។

​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ ជើងឯក Wimbledon, Elena Rybakina បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Elise Mertens ៦-៤ និង ៦-៣​។ ​​ជ័យជំនះ ១១ប្រកួត​ជាប់​គ្នា​នេះ​ធ្វើឱ្យ Elena Rybakina បន្ត​ជួប​ជាមួយ​កីឡាការិនី​អ៊ីតាលី Martina Trevisan៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm