ក្នុងពេល​មាន​ភាព​តានតឹង​កើន​ឡើង អតីត​មេដឹកនាំ​កោះ​តៃវ៉ាន់​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​ចិនដីគោក ដើម្បី​ការ​កសាង​សន្តិភាព​

2023/03/28 06:49:05 pm        156

​ចិន៖ អតីត​មេដឹកនាំ​កោះ​តៃវ៉ាន់លោក Ma Ying-jeou បាន​ទៅដល់​ទីក្រុង​សៀង​ហៃ ប្រទេស​ចិនកាលពី​ថ្ងៃ​ចន្ទ ដោយបាន​ក្លាយជា​មេដឹកនាំ​អតីត​ ឬ​បច្ចុប្បន្ន​ដំបូង​គេមកពី​កោះ​ស្វ័យគ្រប់គ្រង​មួយ​នេះ ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ដីគោកចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​ចិន​ក្នុង​ឆ្នាំ១៩៤៩​។

ដំណើរ​ទស្សនកិច្ច​នេះធ្វើ​ឡើង ខណៈ​ទំនាក់ទំនង​រវាង​ភាគី​ទាំង២ បាន​ធ្លាក់ចុះ​ដល់​កម្រិត​យ៉ាប់យ៉ឺន​បំផុតក្នុង​រយៈពេល​​ជាច្រើន​ទសវត្សរ៍​មកនេះ ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​កោះ​តៃវ៉ាន់​បច្ចុប្បន្នលោកស្រី Tsai Ing-wen ដែលមាន​ភាពផ្ទុយ​គ្នា​យ៉ាងខ្លាំង​ទៅនឹង​រយៈពេល ​៨​ឆ្នាំ ដែល​លោក Ma កាន់តំណែង​ជា​មេដឹកនាំ ដែល​នៅពេលនោះលោកបាន​នាំមក​នូវ​ភាពល្អប្រសើរ​មិន​ធ្លាប់មាន ក្នុង​ទំនាក់ទំនង​រវាង​ភាគី​គូប​ដិ​បក្ស​ទាំង២ ​ដ៏​យូរអង្វែង​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ ២០១៦។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន មុនពេល​ចាកចេញ​ពី​កោះ​តៃវ៉ាន់ លោក Ma អាយុ ៧៣ឆ្នាំ​ដែល​កំពុងធ្វើដំណើរ​ជាមួយ​បងប្អូន​ស្រី​ ៤​នាក់​របស់លោក និង​និស្សិត​ប្រមាណ ៣០នាក់​មកពី​មូលនិធិ Ma Ying-jeou របស់លោក​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​មិន​ត្រឹមតែ​ដើម្បី​គោរព​ នៅ​ផ្នូរ​បុព្វបុរស​របស់លោកនៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បីកសាង​សន្តិភាព​។

ក្រៅពី​ទៅ​គោរព​ដូនតា​របស់លោក លោក​ក៏​នឹង​នាំ​និស្សិត​សាកលវិទ្យាល័យ​តៃវ៉ាន់​ទៅកាន់​ដីគោក ដើម្បី​ផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា ដោយ​សង្ឃឹមថានឹង​ធ្វើឱ្យ​ប្រសើរឡើង​ នូវ​បរិយាកាស​ឆ្លងកាត់​ច្រក​សមុទ្រ​នាពេល​បច្ចុប្បន្ន តាម​រយៈ​ការ​សាទរ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​យុវជន ដូច្នេះ​សន្តិភាព​អាច​កើតមានឡើង​កាន់តែ​ឆាប់រហ័ស​ចំពោះ​ពួកយើង​នៅទីនេះ​។ នៅក្នុង​សញ្ញា​មួយ​ដែល​ទីក្រុង​ប៉េកាំង​មើលឃើញថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Ma មាន​សារៈ​សំខាន់ ទោះបីជា​លោក​លែង​កាន់តំណែង​ណាមួយ​នៅក្នុង​រដ្ឋាភិបាល ឬ​នៅក្នុង​គណបក្ស Kuomintang របស់លោក​ក៏ដោយ ដែល​មន្ត្រីជាន់ខ្ពស់​ចិន​បាន​ស្វាគមន៍​លោក​នៅ​អាកាសយានដ្ឋាន​។ លោក Ma និង​គណៈប្រតិភូ​របស់​លោកគ្រោង​នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​សាកលវិទ្យាល័យ​ចិន ហើយ​អាច​នឹង​ជួប​ជាមួយ​មន្ត្រី​ចិនក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​ទីក្រុង​ជាច្រើន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm