អាជ្ញារធរស្រុកឆ្លូង បិទហាងគោដុតមួយកន្លែង និងមនុស្ស​៤នាក់ ពាក់ព័ន្ធករណីវិជ្ជមានកូវីដ -១៩

2021/05/01 12:39:32 pm        135

ក្រចេះ ៖ អាជ្ញារធរមូលដ្ឋានស្រុកឆ្លូង សហការជាមួយមន្រ្តីសុខាភិបាល ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានចុះបិទហាងគោដុតមួយកន្លែង យីហោ ប៉ោលាង គោដុត១៦៨ ជាបណ្ដោះអាសន្ន និងអ្នកពាក់ពន្ធ័ប្រុសស្រីចំនួន ៤នាក់ ត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង ។

ការចុះបិតទីតាំងលក់គោដុតខាងលើនោះដែរ គឺធ្វើឡើងកាលពី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុច​ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដោយមូល ហេតុរកឃើញថា អ្នកមកហូបគោដុតនៅហាងនេះ បានធ្វើតេស្តសំណាករកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ។

តាមការបញ្ជាក់របស់លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង កាលពីរសៀលថ្ងៃ ដដែលនោះដែរ បានបញ្ជាក់ឲ្យដឹងថា ការចុះបិទហាងនេះបណ្ដោះអាសន្ន ដោយមូលហេតុ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ តាំង វេងម៉េង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំភូមិប៉ើស២ ឃុំប៉ើស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មំ  បានមកហូបចុកនៅក្នុងហាង ប៉ោលាងគោដុតនេះ ហើយនៅថ្ងៃទី៣០ ខែមេសានេះ បុរសរូបនោះ ត្រូវធ្វើតេស្តសំណាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តត្បូងឃ្មុំ ។

ដោយឈ្មោះ តាំង វេងម៉េង ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់ផ្សេងទៀត ដែលត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញមនុស្ស ៥នាក់បន្ថែមទៀត កើតជំងឺកូវីដ-១៩ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ ដោយក្នុងនោះ រួមមាន ទី១- ឈ្មោះ តាំង វេងម៉េង ភេទប្រុស អាយុ៥១ឆ្នាំ, ទី២- ឈ្មោះ នៅ ផល ភេទប្រុស អាយុ៥៨ឆ្នាំ, ទី៣- ឈ្មោះ ឃាង រាង ភេទប្រុស អាយុ៣៦ឆ្នាំ,ទី៤- ឈ្មោះ ឡូត ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ, និងទី៥- ឈ្មោះ ចន ផេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខាងលើជាមួយគ្នា ។

ករណីនេះ ជំនាញសុខាភិបាលបានដាក់ខ្សែហ៊ុមព័ទ្ធមិនឲ្យមនុស្សចេញចូលដាក់កម្លាំងយាមច្បាស់លាស់ ហើយបាននាំអ្នកពាក់ព័ន្ធមនុស្សប្រុសស្រីចំនួន ៤នាក់ (ស្រី២នាក់) យកសំណាកធ្វើការពិនិត្យនៅមន្ទីរពេទ្យបង្អែកឆ្លូង។

បច្ចុប្បន្នអ្នកទាំង ៤ នាក់ កំពង់ធ្វើចត្ដាឡីស័កនៅមន្ទីរពេទ្យបង្អែងឆ្លូង ដោយអនុវត្ដតាម វិធានការរបស់ក្រសួងសុខាភិបាល ៕

ដោយ ៖ សេង ម័រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm