តម្រូវការជ្រូកខ្វៃច្រើនក្នុងរដូវសែនឆេងម៉េង ធ្វើឱ្យតម្លៃកើនឡើងធៀបនឹងថ្ងៃធម្មតា

2023/03/28 07:23:52 pm        343

ភ្នំពេញ៖ ក្រុមអាជីវករលក់ជ្រូកខ្វៃ បានអះអាងថា ជ្រូកខ្វៃដែលជាសំណែនចាំបាច់​ក្នុង​រដូវសែនឆេងម៉េង ឬសែនផ្នូរឆ្នាំនេះ បើធៀបទៅនឹង​រដូវសែនចិន ​ឡើងថ្លៃពី ១ទៅ២ម៉ឺនរៀល ក្នុងមួយគីឡូ ឬប្រមាណ ​១០ម៉ឺនរៀល ​ក្នុងជ្រូកមួយក្បាល ។

អ្នកស្រី លឹម ប៊ុនលីន អាជីវករលក់ជ្រូកខ្វៃ ទាខ្វៃ នៅផ្សារអូរឬស្សី ​បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៨ ​ខែមីនានេះថា​ ក្នុងរដូវសែនឆេងម៉េងឆ្នាំនេះ តម្លៃជ្រូកពិតជាខ្ពស់ជាង​រដូវសែនចិន ​ដោយសារតម្រូវការមានចំនួនច្រើនជាង ។

ស្រដៀងគ្នានេះ អ្នកស្រី លីម លីវួច អាជីវករលក់ជ្រូកខ្វៃប្រមាណ ៣០ឆ្នាំមកនេះ ​បានឲ្យដឹងដែរថា ក្នុងរដូវសែនឆេងម៉េង​ ចាប់ពីពេលនេះ​ រហូតដល់ដើមខែក្រោយ​ អ្នកស្រីទទួលបានការកម្ម៉ង់ពីភ្ញៀវ និងលក់ចេញជាហូហែរចេញអស់ប្រមាណ ១ពាន់ក្បាលហើយ ។​ អ្នកស្រី ​បានឲ្យដឹងទៀតថា ក្នុងជ្រូកមួយក្បាល ទម្ងន់ពី ៧ទៅ៨គីឡូ តម្លៃ ១លានរៀល ​និងពី ១០ទៅ១២គីឡូ តម្លៃប្រមាណ ៣០០ដុល្លារ ។

លោក សុខ ផល ប្រជាពលរដ្ឋរស់នៅភ្នំពេញ យល់ឃើញថា ​រាល់ពិធីបុណ្យទាន ​ឬរដូវសែនម្តងៗ ទំនិញតែង​មានការឡើងថ្លៃ ក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ​ជាមួយគ្នានេះ លោក​បានចែករំលែកបទពិសោធន៍មួយចំនួន ​ក្នុងការទិញទំនិញ ចៀសវាងចំណាយខ្ពស់ ជា​ពិសេសជ្រូកខ្វៃ ​ដែលតែងតែឡើងថ្លៃ ​ព្រោះតែតម្រូវការច្រើន។

ពិធីបុណ្យឆេងម៉េង​ ជាកិច្ចពិធីដ៏ប្រពៃថ្លៃថ្លាបងប្អូនជនជាតិចិន ​ឬបងប្អូនខ្មែរ ​ជាប់សែស្រឡាយចិន តែង​ប្រារព្ធ​យ៉ាង ​ខ្ចប់ខ្ជួនដើម្បីឧទ្ទិស​ដល់កុងម៉ា ​ដូនតា ឬ បុព្វការីជន​ដែល ​បានចែកឋានទៅ ប្រកបដោយ​ទឹកចិត្ដសុទ្ធាជ្រះថ្លាយ៉ាងប្រពៃ៕ អត្ថបទ៖ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm