កម្ពុជា-ម៉ារ៉ុក ចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស

2023/03/28 10:19:46 pm        198

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ារ៉ុក ចុះកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវ ដើម្បីជំរុញវិស័យ ទេសចរណ៍ ធុរកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើង អំឡុងពេល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុក រយៈពេល២ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសជំនួបទ្វេភាគី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស សហប្រតិបត្តិការ​អាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តម Nasser BOURIT រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក បានផ្លាស់ប្តូរមតិយោបល់​គ្នាប្រកបដោយ​ផ្លែផ្កា និងបានសម្តែងនូវទំនុកចិត្តថា ដំណើរ​ទស្សនកិច្ចនេះ នឹងផ្តល់ជាកម្លាំងជម្រុញថ្មីដល់​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈ​ការ​ស្វែងរកនូវ កិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះព្រះរាជកិច្ចដឹកនាំរបស់ ព្រះមហាក្សត្រ Mohammed Vi និងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសម៉ារ៉ុក ក៏ដូចជា​គោលនយោបាយដ៏ឈ្លាសវៃរបស់ព្រះមហាក្សត ដែលព្រះអង្គមានគោលបំណងធានានូវភាពរីកចម្រើន រុងរឿង និងស្ថិរភាពនៃព្រះរាជាណាចក និងប្រជាជនម៉ារ៉ុក។

ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីប្រទេសទាំងពីរ បានអញ្ជើញស្វាគមន៍ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ារ៉ុក ដោយបានបង្ហាញពី​ទំនុកចិត្តលើ​កិច្ចព្រមព្រៀងនេះនឹងជួយរួមចំណែកដល់ការលើកកម្ពស់វិស័យ ទេសចរណ៍ ធុរកិច្ច និងការតភ្ជាប់​រវាងប្រជាជន​និងប្រជាជននៃប្រទេសទាំងពីរ។

លើសពីនេះ ក្នុងស្មារតីដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានឯកភាពធ្វើការពន្លឿនការចរចារបញ្ចប់ និងឈានទៅរកចុះការ ហត្ថលេខាលើកិច្ចព្រមព្រៀងដែលមិនទាន់សម្រេចចំនួន ០៣ ផ្សេងទៀត រួមមាន ទី១.កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារវិនិយោគទៅវិញទៅមករវាងម៉ារ៉ុក និងកម្ពុជា, ទី២. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួត​គ្នាពាក់ព័ន្ធនឹងពន្ធ​លើ​ប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងម៉ារ៉ុក និងកម្ពុជា និងទី៣. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។

ឯកសារទាំងបីនេះ នឹងផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ច ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមូលដ្ឋានរឹង​មាំសម្រាប់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលឆ្លុះបញ្ចាំង ពីទំនាក់ទំនងដ៏​ល្អប្រសើរដែល​ភ្ជាប់​ប្រទេស​ទាំងពីរទាំងកម្រិតនយោបាយ និងការទូត៕​ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm