អង្គការសហប្រជាជាតិ​៖ ​រដ្ឋប្រហារ ​និង​ជំងឺ​ COVID-19​ នៅ​មី​យ៉ាន់​ម៉ា​អាច​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ

2021/05/01 07:04:52 pm        243

​មី​យ៉ាន់​ម៉ា៖ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ផល​ប៉ះ​ពាល់​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ រួម​ជាមួយ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​រាតត្បាត​សកល​ COVID-19 អាច​ធ្វើ​ឱ្យ​គ្មាន​វឌ្ឍនភាព​ជាច្រើន​ឆ្នាំ​ និង​ចំនួន​ប្រជាជន​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​កើន​ឡើង​ទ្វេដង​។​

របាយការណ៍​របស់​ក​ម្ម​វិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ឬ​ហៅ​កាត់​ថា​ UNDP​ បាន​និយាយ​ថា ​មនុស្ស ១២​លាន​នាក់​អាច​នឹង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ​ដោយសារ​អាជីវកម្ម​នៅតែ​ត្រូវ​បាន​បិទ ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដា​ក់​គ្នា​រវាង​របប​យោធា​ និង​ចលនា​បះបោរ​ស៊ីវិល​ដ៏​ធំ​មួយ​។​ វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​នឹង​បង្ក​ឱ្យ​មាន​ការ​ធ្លាក់​ចុះ ​នៃ​ការ​ទទួល​បាន​អាហារ​សេវា​មូលដ្ឋាន​ និង​ការ​គាំពារ​សង្គម​។​ ​ក្រុម​សេដ្ឋ​វិទូ​បាន​និយាយ​ថា ​រោងចក្រ​ ការិយាល័យ​ធនាគារ​ និង​កន្លែង​ផ្សេងទៀត​បាន​បិទទ្វារ ​ហើយ​ពាណិជ្ជកម្ម​ត្រូវ​បាន​រំខាន​ដោយ​ការបញ្ឈប់​ចរន្ត​ការងារ ​និង​ការ​រំខាន​ផ្សេងទៀត​នៅ​កំពង់ផែ​។

បញ្ហា​នេះ​កាន់តែ​អាក្រក់​ទៅ​ៗ ដោយសារ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​សកល​ដែល​មាន​ស្រាប់​។​ UNDP ​បាន​និយាយ​ថា ​ស្ថានភាព​អាច​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ដើម​ឆ្នាំ២០២២ ដល់​កម្រិត​នៃ​ភាព​ក្រីក្រ​ដូចដែល​បាន​ឃើញ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០០៥ នៅ​ពេល​ពាក់កណ្ដាល​នៃ​ប្រជាជន​មី​យ៉ាន់​ម៉ាធ្លាក់​ក្នុង​ភាព​ក្រីក្រ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm