ឯកឧត្តម ហ៊ុន ម៉ានី៖ អ្នកទាំងអស់គ្នា អាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ

2023/03/28 10:38:30 pm        121

​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានបញ្ជាក់ថា អ្នកទាំង​អស់គ្នា អាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ។ ជាអ្នកការពារជាតិ ការពារ​សុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ និងពង្រីក​មិត្តភាពខាង​ក្រៅឲ្យ​កាន់​តែរឹងមាំ។

​ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា យ៉ាងដូច្នេះ ក្នុង​ឱកាស​អញ្ជើញធ្វើបាឋកថាស្តីពី «តួនាទីយុវជនក្នុងសង្គមកម្ពុជា» ជូនដល់គណៈគ្រប់គ្រង យោធាចារ្យ នាយទាហាន បុគ្គលសិក្សា និស្សិត សិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ សរុបប្រមាណ ៩០០ នាព្រឹកថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ថ្ងៃនេះដ្បិតថាសិក្ខាកាមដែលចូលរួមក្នុងបាឋកថា នៅសាកលវិទ្យាល័យ​ការពារជាតិ សុទ្ធតែស្ថិតក្នុងឯកសណ្ឋានការពារជាតិ ដែលជាអង្គភាពជំនាញ និងវិន័យ តែសិក្ខាកាមទាំងអស់ ក៏ជាពលរដ្ឋខ្មែរ ក៏ជាសមាជិកនៃក្រុមគ្រួសារខ្មែរ អាចជាមេគ្រួសារ​ផង និងអាចជាអនាគតអ្នកដឹកនាំផង។ ក្នុងន័យនេះ ប្រាកដណាស់ថាយើងមាន​តួនាទីភារកិច្ច​ប្រចាំថ្ងៃ តែការងាររួមរបស់យើងនោះ គឺការពារសេចក្តីសុខ និងភាពសម្បូរសប្បាយ​របស់ក្រុម​គ្រួសារយើង និងសង្គមយើង។ យើងធ្លាប់មានបទពិសោធន៍នៃការសាកល្បងច្រើនណាស់ដែលនាំមកនូវការបង្កើតចលាចលជាបន្តបន្ទាប់ ដែលនាំ​ឲ្យ​មានភាពអនាធិបតេយ្យ និងអស្ថិរភាពសង្គមរួចមកហើយ។ ដូច្នេះយើងត្រូវតែការពារមិនឲ្យមានស្ថានភាពចលាចលទាំងអស់នោះ មករំខានសេចក្តីសុខ​របស់​យើងទៀត​នោះទេ។ យើងប្តេជ្ញា ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកយក០៣ចំនុចសំខាន់ៗ ដោយផ្តើមចេញពីការចែក​រំលែកពីទស្សនៈ​របស់ខ្លួនលើ (១)បទពិសោធន៍ជាប្រវត្តិសាស្ត្រដែលយុវជនជំនាន់មុន និងជាថ្នាក់ដឹកនាំ​បច្ចុប្បន្ន​ឆ្លង​កាត់ ក្នុងដំណើរស្វែងរកសន្តិភាព (២)តម្លៃនៃវិស័យការពារជាតិ ផ្សារភ្ជាប់ នឹងកិច្ចការពារ​សុខសន្តិភាព និង(៣)ការត្រៀមខ្លួន និងចូលរួម​ក្នុងនាមជា​អ្នកបន្តវេនលើការដឹកនាំកម្ពុជា ឆ្ពោះ​ទៅ​អនាគត។ ជាមួយគ្នានេះ ដោយអង្គពិធីថ្ងៃនេះ ជាអ្នកដែលបាន និងកំពុង​ទទួល​ការ​បណ្តុះបណ្តាល​ផ្តោតលើកិច្ចការពារជាតិ។ ឯកឧត្តម បានសង្កត់ធ្ងន់ លើតម្លៃសុខសន្តិភាព ដែលជាខឿន​នៃ​ការ​អភិវឌ្ឍជាតិ និងជាអ្វីដែលគ្រប់ៗគ្នាត្រូវការពារជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមបានចែករំលែកទៀតថា៖ ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីប្រៀបធៀប​ពេលដែលគ្មាន​សុខសន្តិភាព ក៏ដូចជាស្វែងយល់អោយច្បាស់ពីសមិទ្ធផល​សន្តិភាពដែលទទួល​បានតាមរយៈការ​អនុវត្តន៍​យោបាយ​ឈ្នះ-ឈ្នះ ដែលបានក្លាយជាមូលដ្ឋាន នៃការរស់រាននៃសង្គម សេដ្ឋកិច្ចជាតិ រហូតឈានដល់​ការអភិវឌ្ឍឥត​ឈប់ឈរលើ​គ្រប់វិស័យនាពេលបច្ចុប្បន្ន និង​បន្ត​ទៅ​មុខ។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជាទីប្រឹក្សាផ្ទាល់​សម្តេចតេជោ ទទួលបន្ទុកសាកលវិទ្យាធិការ បានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន មានី ដែលបាន​ចំណាយ​ពេលដ៏​មមាញឹក និងមានតម្លៃបំផុត មកសំណេះសំណាល និងធ្វើបាឋកថា ចែករំលែកបទពិសោធន៍ដឹកនាំ និងបំពេញ​ការងារ មិនថាក្នុងក្របខណ្ឌយុវជន ក៏ដូចជា​ក្រប​ខណ្ឌនានា ដែលឯកឧត្តមទទួលបន្ទុក។ ពិធីនាថ្ងៃនេះដែរ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពីភាពចាំបាច់​នៃការចូលរួមពីគ្រប់កោសិកាសង្គមក្នុងកិច្ចការលើកស្ទួយវិស័យការពារជាតិ ដែល​ជាវិស័យ​មិន​អាចខ្វះបាន និងសំខាន់សម្រាប់ប្រទេសជាតិ៕ អត្ថបទ៖ រដ្ឋា ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm