ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដើរ​ប្រមូល​សាក​សព​អ្នកជំងឺ​ COVID-19 ​តាម​ផ្ទះ​

2021/05/01 07:18:59 pm        1.9 K

​​ឥណ្ឌា៖ ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​ស្ថិត​ក្នុង​ដំណាក់​កាល​ ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​កូ​រ៉ូ​ណា និង​ចំនួន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន មន្ទីរពេទ្យ​ និង​ឈាបនដ្ឋាន​បូជាសព​នានា​ផ្ទុក​ពេញ​ដោយ​សាកសព ក៏ដូចជា​ការ​ផ្គត់ផ្គង់​សំខាន់ៗជួប​ការ​ខ្វះ​ខាត ក្រុម​អ្នកស្ម័គ្រចិត្ត​បាន​ប្រថុយ​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ ក្នុង​ការ​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះមួយ​ដើម្បី​ជួយ​ប្រមូល​សាកសព​។

​​ក្រុម​អ្នកស្ម័គ្រចិត្ត​មកពី​អង្គការ​សប្បុរសធម៌​អន្តរជាតិ​ស៊ី​ក ​(International Sikh charity) ​បាន​ប្រមូល​សាក​សព​ពី​ផ្ទះ​គ្រួសារ​នានា​ និង​ផ្ទះ​របស់​អ្នក​ដែល​បាន​ស្លាប់​តែ​ម្នាក់​ឯង​។​ ម្នាក់​ក្នុងចំណោម​អ្នក​ស្ម័គ្រចិត្ត​លោក​ Paramjeet Singh បាន​ប្រាប់​ទូរទស្សន៍ Sky News ​របស់​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា​ថា ​លោក​បាន​ធ្វើ​រឿង​នេះ​រយៈពេល​ពីរ​ថ្ងៃមុន ​ពេល​ដែល​លោក​បាន​ប្រមូល​សាកសព​ពូ​បង្កើត​របស់​លោក ​ដែល​បាន​ស្លាប់​បន្ទាប់ពី​អស់​អុកស៊ីសែន​។ ខណៈ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៨៦.​៤៥២នាក់​ ឥឡូវនេះ​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា ​មាន​ចំនួន​អ្នក​ឆ្លង​ជាង ១៨​លាន ​៧សែន​នាក់​ចាប់​តាំង​ពី​ការ​រាតត្បាត​បាន​ផ្ទុះឡើង​ ហើយ​ស្ថិតនៅ​លំដាប់​ទី២ បន្ទាប់ពី​សហរដ្ឋអាមេរិក​។​

​កាលពី​ថ្ងៃ​សុក្រ​ ក្រសួងសុខាភិបាល​ក៏បាន​រាយការណ៍​ផង​ដែរ​ថា ​មាន​មនុស្ស​ស្លាប់​ចំនួន ៣.៤៩៨នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៨.៣៣០នាក់​។ ក្រុម​អ្នក​ជំនាញ​ជឿ​ជាក់​ថា​ តួលេខ​ទាំងពីរ​គឺជា​ចំនួន​មិន​ច្បាស់​សាល់​។ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា ​ខ្លួន​នឹង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        208
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        248
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm