ស្នងការ​នគរបាល​៖​ ខ្មាន់កាំភ្លើង​ទីក្រុង Nashville មាន​វិបល្លាស​ផ្នែក​សតិអារម្មណ៍​

2023/03/29 06:33:55 pm        541

​អាមេរិក៖ ស្នងការ​នគរបាលក្រុង​ណា​ស្វី​ល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា អតីត​សិស្ស​វ័យ ២៨​ឆ្នាំ​ដែល​បាន​សម្លាប់​កុមារ​ ៣​នាក់ និង​បុគ្គលិក​សាលារៀន ៣​នាក់​នៅ​សាលា​គ្រិស្ត​សាសនា​ក្នុង​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ចន្ទ ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​វេជ្ជបណ្ឌិត​ក្នុង​ករណី​មាន​វិបល្លាស​ផ្នែក​សតិអារម្មណ៍ និង​បាន​ទិញ​កាំភ្លើង​ចំនួន​ ៧​ដើម​មុន​ការ​បាញ់​ប្រហារ​នោះ​។​

​ស្ត្រី​ជា​ខ្មាន់កាំភ្លើង​ឈ្មោះ Audrey Elizabeth Hale បាន​ប្រើ​កាំភ្លើង​វែង​ ២​ដើម និង​កាំភ្លើងខ្លី​មួយ​ដើមអំឡុង​ការ​បាញ់​បោះ​ដោយ​សេរី​លើ​សាលាបឋមសិក្សា​មួយ​នេះ ជាហេតុ​ការណ៍​ចុងក្រោយ​បំផុត​ក្នុង​ព្រឹត្តិការណ៍​បាញ់សម្លាប់​មនុស្ស​ដ៏​ធំ​ជា​បន្តបន្ទាប់ ដែល​បាន​ធ្វើ​ឲ្យ​អាវុធ​ក្លាយ​ជា​បញ្ហា​ដ៏​ក្ដៅគគុក​នៅ​ក្នុង​នយោបាយ​សហរដ្ឋអាមេរិក​។ ស្នងការ​នគរបាល​ក្រុង​ណា​ស្វី​ល​លោក John Drake បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា កាំភ្លើង ​៣​ដើម​ក្នុងចំណោម​ ៧​ដើម​ដែល​ជនល្មើស​បាន​ទិញ​ដោយ​ខុសច្បាប់​ពី​ហាង​ចំនួន​៥​។

​ស្នងការ​នគរបាល​ខាងលើ​និយាយ​ថា​ ឪពុក​ម្ដាយ​របស់​ជន​ដៃ​ដល់ Hale ពុំបាន​ដឹង​ថា ​នាង​មាន​អាវុធ​ក្នុង​ដៃដល់​ទៅ ​៧​ដើម​នោះ​ទេ ដោយ​បន្ថែម​ថា អាវុធ​ទាំងនោះ​ស្ថិត​ក្រោម​ការ​តាមដាន​ថា ​ជន​សង្ស័យ​បាន​គ្រប់គ្រង​អាវុធ​តែមួយ​ដើម​ប៉ុណ្ណោះ​ ប៉ុន្តែ​បាន​លក់​ចេញ​វិញ ហើយ​ក្រុម​អ្នកស៊ើប​អង្កេត​នៅតែ​ពុំ​ទាន់​អាច​កំណត់​បាន​ពី​មូលហេតុ​ ឈាន​ដល់​ការ​បាញ់​សម្លាប់​នេះ​នៅឡើយ​។ ​វីដេអូ​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​អង្គារ បាន​បង្ហាញ​ពី​ក្រុម​មន្ត្រី​នគរបាល​ក្រុង​ណា​ស្វី​ល​បាញ់​ជា​ច្រើន​គ្រាប់​លើ​ខ្មាន់កាំភ្លើង​ នៅ​ក្នុង​ការ​បាញ់​បោះ​ប៉ុន្មាន​នាទី​នៅ​សាលារៀន​នោះ ក្រោយ​សម្រុកចូល​ទៅ​ក្នុង​សាលា​មួយ​នេះប្រដាប់​ដោយ​កាំភ្លើង​វែង ​និង​ឆែកឆេរ​ពី​ថ្នាក់រៀន​មួយ​ទៅ​ថ្នាក់រៀន​មួយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm