ឯកឧត្ដម ហ៊ុន ម៉ានី៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាមាគ៌ាអភិវឌ្ឍន៍​របស់គណបក្សប្រជាជនកម្ពុជា

2023/03/29 07:29:50 pm        482

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តកំពង់ស្ពឺ ដែលបានកើតមានជាហូហែ គឺជាមាគ៌ាអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់ផ្តើមធ្វើ ​ហើយបន្តធ្វើឥតឈប់ឈរ។

ឯកឧត្តមមានប្រសាសន៍ថា ថ្ងៃនេះ ឯកឧត្ដម ពិតជាមានក្ដីសប្បាយរីករាយដែលបានចូលរួមជា​មួយលោកយាយលោកតា អ៊ុ ពុកម៉ែ មាមីង បងប្អូន ដើម្បីសម្ពោធជាផ្លូវការ​ កំណាត់ផ្លូវប្រវែង ១៦៦,៦៣ គីឡូម៉ែត្រ ​ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ឯកឧត្ដមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ផ្លូវមួយខ្សែនេះ​នឹងក្លាយជាចំណងដៃជូនចំពោះអ្នកខេត្តកំពង់ស្ពឺយើង ​ជាពិសេសអ្នកស្រុកភ្នំស្រួច។

ឯកឧត្តមបន្តថា «មានផ្លូវ គឺមានសង្ឃឹម» ផ្លូវគមនាគមន៍ ​គឺជាសសៃឈាមនៃសេដ្ឋកិច្ច ដែលនឹងជួយ​សម្រួលការដឹកជញ្ផូនកសិផល​ ក៏ដូចជាការធ្វើដំណើរទៅរៀនសូត្រ ​និងទៅធ្វើការសម្រាប់បងប្អូន ក្មួយៗ សិស្សានុសិស្ស កម្មករ កម្មការិនីផងដែរ។

ឯកឧត្ដមបន្តថា ជាក់ស្តែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​ខេត្តកំពង់ស្ពឺ និយាយដោយឡែក ដែលបានកើតមានជាហូហែ គឺជាមាគ៌ាអភិវឌ្ឍរបស់គណបក្ស​ប្រជាជនកម្ពុជា ​ដែលបានចាប់ផ្តើមធ្វើ ​ហើយបន្តធ្វើឥតឈប់ឈរ។ នេះជាកាតព្វកិច្ចចម្បងរបស់​គណបក្ស​ជាការឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋជារៀងរហូតមក។

ឯកឧត្ដមបញ្ជាក់ថា ប្រមុខដឹកនាំ ក៏ដូចជាមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់តែងមានវត្តមានជាមួយ​ប្រជា​ពលរដ្ឋគ្រប់ពេលវេលា ​មិនថាពេលមានសុខ ឬទុក្ខទេ។ ជាពិសេសនៅពេលណាដែលមាន​គ្រោះអាសន្ន ​គណបក្សរឹងរិតតែនៅជាប់ជាមួយបងប្អូនថែមទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm