ឯកឧត្តម វេង សាខុន ចាត់ក្រុមការងារនាំយកថវិកា និងអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកតំបែរ

2023/03/29 07:56:04 pm        82

ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោយទទួលបានព័ត៌មានពីករណីខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងផ្គររន្ទះបណ្តាលឱ្យខូលខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចាត់ឱ្យក្រុមការងារក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកតំបែរចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖ ថវិកាចំនួន ២៥លានរៀល និងសម្ភារៈមួយចំនួន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនេះ។

គួរបញ្ជាក់ថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ម្សិលម៉ិញនេះ នៅស្រុកតំបែរ មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងផ្គររន្ទះ បានធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន៣ ក្នុងចំណោមឃុំទាំង ៧ក្នុងស្រុកតំបែរ ស្មើនឹង១០៥គ្រួសារ ដែលលរួមមាន៖ ឃុំចុងជាច ចំនួន៩០គ្រួសារ រងផលប៉ះពាល់ធ្ងន់ធ្ងរ ចំនួន៨គ្រួសារ មធ្យមចំនួន៣៥គ្រួសារ ស្រាលចំនួន៤០គ្រួសារ និងរងរបួសមនុស្សចំនួន៥នាក់ កម្រិតស្រាល។ ឃុំនាងទើត ចំនួន១៣គ្រួសារ រងផល់ប៉ះពាល់ធ្ងន់ធ្ងរ ចំនួន៣គ្រួសារ មធ្យមចំនួន៤គ្រួសារ និងស្រាលចំនួន៦គ្រួសារ។ ឃុំទឹកជ្រៅ ចំនួន២គ្រួសារ រងផលប៉ះពាល់មធ្យម។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ថវិកាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយធ្វើការជួសជុលជាបន្ទាន់ ដោយក្រុមការងារបានសហការជិតស្និតជាមួយអាជ្ញាមូលដ្ឋាន ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋរងគ្រោះទទួលបានជម្រកស្នាក់នៅវិញបានទាន់ពេលវេលា។

ឯកឧត្តម វេង សាខុន បញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋាននៅឃុំទាំងបីខាងលើ បានឆ្លើយតបទាន់ពេលវេលា តបតាមសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm