ក្រសួងទេសចរណ៍ និងអាជីវកររួមគ្នាផ្សព្វផ្សាយពីម្ហូបអាហារខ្មែរតាមគោលដៅទេសចរណ៍សំខាន់ៗ

2023/03/29 08:29:46 pm        935

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងអាជីវករម្ចាស់ភោជនីយដ្ឋាននៅតំបន់គោលដៅទេសចរណ៍​សំខាន់ៗ បានរួមគ្នាធ្វើការផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ ​ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាគោលដៅ​ទេសចរណ៍​ម្ហូបអាហារ​ប្រកបដោយ​ភាពទាក់ទាញ។

លោក សុង តេង ប្រធានសមាគម​សហគមន៍​ចុងភៅកម្ពុជា ​និងតំណាងភោជនីយដ្ឋាននៅក្នុង​រាជធានី​ភ្នំពេញ បានថ្លែងប្រាប់ BTV​ នៅថ្ងៃទី២៩ ខែមីនា ​ឆ្នាំ២០២៣​ នេះថា​ បច្ចុប្បន្ននៅតាមហាង​ភោជនីយដ្ឋាននានា ​បានរៀបចំបង្ហាញម្ហូបអាហារបែបប្រពៃណីវប្បធម៌ ​ និងម្ហូបអាហារខ្មែរ តាម​តំបន់នានា ដោយបានតាំងបង្ហាញនៅលើបញ្ជីរាយឈ្មោះម្ហូបអាហាររបស់ខ្លួន ហើយដាក់តាំង​នៅ​តាមតុភ្ញៀវ និងផ្សព្វផ្សាយ​ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានាផងដែរ​។

លោកថ្លែងថា ភោជនីយដ្ឋាន​នីមួយៗ ​បាន​រៀបចំ​បញ្ជីឈ្មោះម្ហូបខ្មែរប្រកប​ដោយភាពច្នៃប្រឌិត ព្រមទាំង ​ដាក់​តារាង​តម្លៃច្បាស់លាស់​សម្រាប់​ភ្ញៀវ​ពិនិត្យ​ ដែល​កត្តានេះជាការចូលរួម​ផ្សព្វផ្សាយ​ពីម្ហូបអាហារខ្មែរ ​និង​បង្កើនភាព​ទាក់ទាញ​ទេសចរ​មកកម្សាន្តនៅកម្ពុជា។

លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ​នៃក្រសួង​ទេសចរណ៍ ថ្លែងថា អនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ​ក្រសួងទេសចរណ៍ បាន​បោះពុម្ភសៀវភៅម្ហូបអាហារខ្មែរ ​រៀបចំសៀវភៅម្ហូបអាហារតាមតំបន់ ដាក់នៅតាមមណ្ឌល​ព័ត៌មាន​ទេសចរណ៍ទាំងអស់ ដើម្បីជំរុញការផ្សព្វផ្សាយកម្ពុជា​ ជាគោលដៅទេសចរណ៍ម្ហូបអាហារ។

លោកបន្តថា កត្តានេះជាផ្នែកដ៏សំខាន់​ក្នុងការចូលរួមជំរុញធ្វើពិពិធកម្ម ​នៃវិស័យទេសចរណ៍ និង​ផ្តល់សារសំខាន់គ្រប់រសជាតិ ​គឺស្របតាម ​ខ្លឹមសារនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» (Visit Cambodia Year 2023 Campaign) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» (Every day is a wonder)។

ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់គ្រប់ភោជនីយដ្ឋាន ​ហាងអាហារដ្ឋាន និងបណ្តាចុងភៅនានា ចូលរួមរៀបចំ​ ចម្អិនម្ហូបអាហារខ្មែរប្រចាំហាង ​ប្រចាំតំបន់ ​ ប្រចាំខេត្ត ​ឲ្យមានរសជាតិឆ្ងាញ់ ទាក់​ទាញ ​និងត្រូវធ្វើការផ្សព្វផ្សាយ​នៅគ្រប់មធ្យោបាយទាំងអស់ ​ដើម្បីអោយភ្ញៀវទេសចរជាតិ​អន្តរជាតិនានា​បានដឹងបានឃើញ និងចង់ទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍នោះ ហើយចង់ភ្លក់​រសជាតិម្ហូបអាហារប្រចាំតំបន់ទេសចរណ៍ទាំងនោះ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm