ប្រធាន IOC៖ ការ​វិល​ត្រលប់​របស់​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​លើ​ឆាក​អន្តរជាតិ​គឺជា​ស្មារតី​កីឡាមិន​ពាក់ព័ន្ធ​នយោបាយ​

2023/03/29 08:40:20 pm        152

​អូឡាំពិក៖ ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បានចេញ​អនុសាសន៍​សម្រាប់​ការ​វិល​ត្រឡប់​បន្តិច​ម្តង​ៗ ទៅកាន់​ការប្រកួត​អន្តរជាតិ​របស់​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​ដោយ​ប្រធាន IOC លោក Thomas Bach ថា​ ការសម្រេចចិត្ត​នេះ​គួរតែ​ផ្អែកលើ​ស្មារតី​កីឡា​មិន​ពាក់ព័ន្ធ​នយោបាយ​។ ​

​ប្រធាន IOC ដដែល​បាន​ឱ្យ​ដឹង​ដែរ​ថា អនុសាសន៍​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ IOC ទាក់ទង​នឹង​ការ​វិល​ត្រឡប់មកវិញ​របស់​អត្ត​ព​លិ​ក​ទាំង​រុស្ស៊ី និង​បេឡា​រុស​នៅ​ក្នុង​ការប្រកួត​អន្តរជាតិ​គឺជា​ការសម្រេចចិត្ត​មួយ តែ​អូឡាំពិក​ឆ្នាំ​២០២៤ គឺជា​ការសម្រេច​ចិត្តដាច់​ដោយឡែក​ថា ​រុស្ស៊ី និង​បេឡា​រុស​អាច​ចូល​រួម​បាន​រឺអត់ គឺ​គិត​នៅ​ពេល​ក្រោយ​។ IOC បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី និង​បេឡា​រុស បន្ទាប់ពី​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​ខែ​កុម្ភៈ ឆ្នាំ​២០២២ ប៉ុន្តែ​បច្ចុប្បន្ន IOC បាន​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដោយ​អត្ត​ព​លិ​ក​អាច​ត្រលប់​មក​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​វិញ ហើយ​មានឱកាស​ទទួល​បាន​សិទ្ធិ​សម្រាប់​កីឡា​អូឡាំពិក​ប៉ារីស​ឆ្នាំ​២០២៤ ផង​ដែរ​។​

​អត្ត​ព​លិ​ក​ប្រទេស​ទាំង២ អាច​ទទួល​បាន​កៅអី​ប្រកួត​នៅ​អូឡាំពិកតាមរយៈ​ការប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ី ប៉ុន្តែ IOC បាន​ប្រឈមមុខ​នឹង​ភាព​ស្មុគស្មាញ​ផង​ដែរ ដោយ​អ៊ុយ​ក្រែ​ន​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ប៉ារីស ​បើ​មាន​វត្តមាន​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស បើ​ទោះ​ពួកគេ​មិន​ប្រកួត​តំណាង​ជាតិ​ក៏ដោយ​។​ ​លោក Bach បាន​និយាយថា អនុសាសន៍​សម្រាប់​អ្នករៀបចំ​ព្រឹត្តិការណ៍ និង​សហព័ន្ធ​កីឡា​ត្រូវ​អនុវត្ត​តាម រួមមាន​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​អាច​ប្រកួតប្រជែង​បានតែ​មិន​តំណាង​ជាតិ ពោលគឺ​ក្រោម​ទង់​អព្យាក្រឹត មិន​មាន​ទង់ជាតិ រឺ​ការគោរព​ភ្លេងជាតិ​។​ លើសពីនេះ ពួកគេ​មិន​អាច​ចូលរួម​វិញ្ញាសា​កីឡា​ជា​ក្រុម​បានទេ ហើយ​អត្ត​ព​លិ​ក​ដែល​គាំទ្រ​សង្គ្រាម ឬ​ជាប់កិច្ចសន្យា​យោធា ឬ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​ប្រទេស​របស់​ពួកគេ​ក៏​មិនអាច​ចូលរួម​បាន​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm