សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស យាង​ចូល​មន្ទីរពេទ្យដោយសារ​ជំងឺ​ផ្លូវដង្ហើម​

2023/03/30 04:27:10 pm        354

​អ៊ីតាលី៖ សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទ្រង់​មាន​ជំងឺ​ផ្លូវដង្ហើម ហើយ​ចាំបាច់​ត្រូវ​សម្រាក​ព្យាបាល​ពីរ​បី​ថ្ងៃ​នៅ​ក្នុង​មន្ទីរពេទ្យ​។ យោង​តាម​សេចក្តីថ្លែងការណ៍​ពី​បុរី​វ៉ា​ទី​កង់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ដែល​បាន​និយាយ​ថា សម្តេច​ប៉ាប​ព្រះជន្ម ៨៦​ព្រះវស្សា​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រុង​រ៉ូម បន្ទាប់ពី​ត្អូញ​ត្អែរ​ពី​ការពិបាក​ដកដង្ហើម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ប៉ុន្តែ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​ Covid-19​។

សម្តេច​ប៉ាប ពេលខ្លះ​ដកដង្ហើម​ខ្លីៗ ហើយ​ជា​ធម្មតា​ប្រឈម​បញ្ហា​ជំងឺ​ផ្លូវ​ដង្ហើម ដោយសារ​បញ្ហា​សួត​កាលពី​ព្រះអង្គ​មាន​ព្រះជន្ម ២០​ព្រះវស្សា​។ ​ព្រះ​សុខភាព​របស់​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ធ្វើ​ឲ្យ​មាន​ការ​តាមដាន​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ ក្នុង​អំឡុង​ពេល​ដែល​ព្រះអង្គ​បាន​វះកាត់​ពោះវៀន ហើយ​បាន​ចាប់ផ្តើម​ប្រើប្រាស់​រទេះរុញ ឬ​ឈើច្រត់​ដោយសារតែ​ការឈឺចាប់​រ៉ាំរ៉ៃ​នៅ​ជង្គង់​ម្ខាង​។​

បុរី​វ៉ា​ទី​កង់​បាន​និយាយ​នៅ​ពេល​ដំបូង​ថា សម្តេច​ប៉ាប ទ្រង់​បាន​យាង​ទៅ​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ពុធដើម្បី​ពិនិត្យ​ព្រះ​សុខភាព​តាម​កាលបរិច្ឆេទ​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​ថា ​ព្រះអង្គ​បាន​មក​ដល់​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ​បន្ទាប់ពី​លុបចោល​ការ​សម្ភាសន៍​តាម​ទូរទស្សន៍​នៅ​នាទី​ចុងក្រោយ​។ សម្តេច​ប៉ាប​ហាក់​ដូច​ជា​មាន​ព្រះ​សុខ​ភាព​ល្អ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ​នៅ​ពេល​ជួប​មហាជន​ទូទៅ​ប្រចាំ​សប្តាហ៍​របស់​ព្រះអង្គ​នៅ​ទីលាន St Peter's៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm