វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់រ៉ូមេនី Sorana Cirstea បានធ្វើឱ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរកបានជ័យជំនះធំបំផុតក្នុងអាជីពរបស់ខ្លួនក្រោយយកឈ្នះជើងឯក Grand Slam, Australian Open, Aryna Sabalenka ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Miami Open។

Sorana Cirstea មិនទាន់ចាញ់មួយសិតណាឡើយនៅ Miami Open ឆ្នាំនេះ បន្ទាប់ពីយកឈ្នះកីឡាការិនីលំដាប់លេខ ២ ពិភពលោក Sabalenka ២សិតផ្ទួនៗទៀត ៦-៤ និង ៦-៤។ Sorana Cirstea គឺជាកីឡាការិនីទី៣ ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ នេះដែលអាចយកឈ្នះ Aryna Sabalenka។ ជាមួយនឹងជ័យជំនះនេះ កីឡាការិនីវ័យ ៣២ឆ្នាំរូបនេះបានឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ WTA 1000 ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំ។
ចំណែកការប្រកួតផ្នែកបុរសវិញ កីឡាករអ៊ីតាលី Jannik Sinner បានយកឈ្នះកីឡាករហ្វាំងឡង់ Emil Ruusuvuori ៦-៣ និង ៦-១។ ការប្រកួតនេះត្រូវបានពន្យាពេល ២ម៉ោងដោយសារភ្លៀវធ្លាក់ មុនពេល Jannik Sinner បង្ហើយការប្រកួតយកឈ្នះមិនលំបាក និងចំណាយពេលប្រកួតត្រឹម ១ម៉ោង ១៥នាទី៕
អត្ថបទ៖នាង សុភាវុធ