រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ​ស្នើ​​សុំ​​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​ឥណ្ឌា ខណៈ​មេរោគ​កូវីដ-១៩​ផ្ទុះ​ការ​ឆ្លង​ខ្លាំង​នៅ​ឥណ្ឌា

2021/05/01 08:36:33 am        283

ភ្នំពេញ៖ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្ដម ប៉ាន សូរស័ក្តិ បាន​ស្នើ​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន សម្រេច​លើ​វិធានការ​​ ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា ខណៈ​ដែល​ប្រទេស​នេះ​ ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បន្លែង​ខ្លួន​ថ្មី។

ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន់ សូរស័ក្តិ បាន​ស្នើ​សុំ​គោលការណ៍​សម្រេច​លើ​ការ​ឃាត់​ទុក​ទំនិញ​ដែល​នាំ​ចូល​ប្រទេស​កម្ពុជា និង​ផ្អាក​នាំ​ចូល​ជា​បណ្ដោះ​អាសន្ន​នូវការ​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌា។

ឯកឧត្ដម​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ក៏​បាន​ស្នើ​សុំ​គោលការណ៍​សម្រេច​ពី​សម្ដេច​​ប្រមុខ​រាជ​រដ្ឋាភិបាល ជុំ​វិញ​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​មេរោគ​កូវីដ-១៩​នៅ​លើ​ផលិត​បង្កក ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​ផង​ដែរ។

ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​សុំ​គោលការណ៍​បែប​នេះ​ពី​សម្ដេច​តេជោ ហ៊ុន សែន បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​​អ្នក​ដំណើរ​ទាំង​អស់​ធ្វើ​ដំណើរ​មក​ពី ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មិន​​ឱ្យ​ចូល​ប្រទេស​កម្ពុជា​ជា​បណ្ដោះ​អាសន្ន​សិន ដោយសារ​តែ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី B1617 កំពុង​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

តួលេខ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា បង្ហាញ​ ឥណ្ឌា​មាន​អ្នក​មេរោគ​កូវីដ-១៩​សរុប​រហូត​ដល់​ជិត ២០​លាននាក់​ហើយ ក្នុង​នោះ​មនុស្ស​ដល់​ទៅ​ជិត ៣​សែន​នាក់ បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ៕

 

អត្ថបទដែលទាក់ទង

ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់
2026/02/10 09:14:48 pm        1
ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
2026/02/10 08:50:26 pm        1
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន
2026/02/10 08:28:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ប្រាប់អាមេរិកកុំបណ្តោយឱ្យអ៊ីស្រាអែលបំផ្លាញការចរចានុយក្លេអ៊ែរនៅមុនជំនួបជាមួយលោកTrump

2026/02/11 08:21:37 am
​ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់
2026/02/10 09:14:48 pm
​ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
2026/02/10 08:50:26 pm
​ជនពនេចរនៅស៊ូដង់ជាប់ខ្លួន ខណៈសង្រ្គាមជំរុញឲ្យមានចោរកម្ម និងបំបែកបំបាក់ជនជាតិភាគតិច
2026/02/10 08:32:48 pm
​UN៖ មនុស្សជាង ២លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ខណៈគ្រោះរាំងស្ងួតវាយប្រហារកេនយ៉ា
2026/02/10 08:32:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 04:17:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am