អូស្ត្រាលី៖ រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះបានបោះជំហានជាផ្លូវការលើកដំបូង ឆ្ពោះទៅរកការរៀបចំបោះឆ្នោតប្រជាមតិ ដើម្បីទទួលស្គាល់ពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងស្ថាប័ននេះ និងគ្រោងធ្វើឲ្យសំឡេងជនជាតិដើមភាគតិចជ្រាបចូលដល់រដ្ឋសភា "Voice to Parliament" ដើម្បីផ្ដល់ការណែនាំដល់សមាជិកសភាលើបញ្ហាទាំងឡាយ ដែលបានប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។
សេចក្តីស្នើច្បាប់ដែលនឹងនាំឲ្យមានការបោះឆ្នោតប្រជាមតិថា តើត្រូវដាក់សំឡេងជនជាតិដើមភាគតិច Aboriginal និង Torres Strait Islander ទៅកាន់សភា ឬអត់ត្រូវបានដាក់បញ្ចូលទៅក្នុងសភាជាន់ទាប។ សេចក្តីស្នើច្បាប់នេះបានទទួលការគាំទ្រដែលចាំបាច់ត្រូវបញ្ជូនដើម្បីអនុម័តនៅសភា ហើយក្រោយមកនៅព្រឹទ្ធសភា។ ការដាក់ចេញសេចក្ដីស្នើច្បាប់នេះ រដ្ឋអាជ្ញាលោក Mark Dreyfus បាននិយាយថា វានឹងកែតម្រូវកំហុសជាមូលដ្ឋាននៅក្នុងស្ថាប័នមួយនេះ។ លោកនិយាយថា ពលរដ្ឋជនជាតិដើមភាគតិច "Aboriginal និង Torres Strait Islander បានកាន់កាប់ទ្វីបរបស់អូស្ត្រាលីរយៈពេលជាង ៦ម៉ឺនឆ្នាំ និងតំណាងឲ្យវប្បធម៌រស់ដែលនៅតែបន្តចាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
ពួកគេនៅតែរក្សាទំនាក់ទំនងជាមួយដី ទឹក និងមេឃ ព្រមទាំងវេលាមិនអាចបំភ្លេចបានរបស់អូស្ត្រាលី។ ច្បាប់នេះនឹងអនុញ្ញាតឲ្យមានការបោះឆ្នោតប្រជាមតិ សម្រាប់ប្រជាជនអូស្ត្រាលីដើម្បីបោះឆ្នោតថា តើត្រូវដាក់បញ្ចូលសំឡេងដែលបានស្នើឡើងទៅកាន់សភា Voice to Parliament ទៅក្នុងរដ្ឋធម្មនុញ្ញ ហើយទទួលស្គាល់ជាផ្លូវការនូវពលរដ្ឋជនជាតិដើមភាគតិច Aboriginal និង Torres Strait Islander ជាប្រជាជនដំបូងនៃប្រទេសអូស្ត្រាលីដែរឬទេ៕
អត្ថបទ៖ សុខមាន