ខេត្តកណ្ដាល អាចរកចំណូលពីវិស័យការងារប្រមាណជាង ៤៣៤លានដុល្លារ ក្នុងមួយឆ្នាំៗ

2023/03/30 06:25:26 pm        217

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា នៅក្នុងមួយឆ្នាំៗ​ខេត្តកណ្ដាលអាចស្រូបចំណូលពីវិស័យការងារ ក្នុងនោះមានរោងចក្រ សហគ្រាស បានប្រមាណជាង ៤៣៤លានដុល្លារ ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ននៅខេត្តកណ្ដាល មានរោងចក្រ សហគ្រាសចំនួន ៤៨៣ទីតាំង បានផ្ដល់ការងារ ដល់កម្មករនិយោជិត ប្រមាណជាង ១៥ម៉ឺននាក់ (ស្រីជាង ១២ម៉ឺននាក់) ដែលក្នុងនោះមានរោងចក្រកាត់ដេរ​សំលៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ កាបូប មានចំនួន១៧១ទីតាំង ដែលផ្ដល់ការងារដល់កម្មករនិយោជិកត រហូតដល់ជាង ១៣ម៉ឺននាក់ (ស្រីជាង ១១ម៉ឺននាក់) ។

ឯកឧត្តម​ បានបន្តថា ចំណូលបានពីវិស័យការងារ ក្នុងមួយខែ ទទួលបានជាង ៣៦លានដុល្លារ ដោយសរុបក្នុងមួយឆ្នាំបានប្រមាណជាង ៤៣៤លានដុល្លារអាមេរិក ជាមួយនេះក៏សូម អំពាវនាវដល់អ្នកវិនិយោគ បន្តធ្វើការវិនិយោគបន្ថែមទៀត ក្នុងខេត្តកណ្ដាល ដើម្បីបង្កើតជាឱកាសការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋ ខណៈខេត្តកណ្ដាល នៅឆ្នាំ២០២៣នេះ ត្រូវបានប្រកាសជាខេត្តអស់មីនផងដែរ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្ថែមថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សាខាបេឡាជាតិ​សន្តិសុខសង្គមខេត្តកណ្ដាល (ប.ស.ស) បានអនុវត្តការងារបង់វិភាគទាន ផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិតជាង១៤ម៉ឺននាក់, ផ្នែកថែទាំសុខភាព ចំនួនជាង១៤ម៉ឺននាក់, កម្មករនិយោជិតក្រៅប្រព័ន្ធមានចំនួនជាង ៦០០នាក់ ។

អភិបាលខេត្ត បញ្ជាកថា ពាក់ព័ន្ធនឹងវិស័យការងារ វិជ្ជាជីវៈនេះ ខេត្តមានមជ្ឈមណ្ឌលវិជ្ជាជីវៈក្នុង​ក្រុងតាខ្មៅ ក្នុងការជួយបំប៉នសមត្ថភាព តម្រង់ទិសដៅដល់ពលរដ្ឋ ដើម្បីឈានជើងចូល​ទីផ្សារការងារ ដោយបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ចំនួន៧កន្លែង ក្នុងនោះមានជំនាញអគ្គិសនី បរិក្ខាម៉ានស៊ីត្រជាក់ សំណង់ស៊ីវិល ព័ត៌មានវិទ្យា ជំនាញជួសជុលរថយន្ត ជំនាញភាសាអង់គ្លេស ដែលគិតមកដល់ពេលនេះ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួន ២៣០នាក់ ហើយក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ កំពុងបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្ររង​ចំនួនជាង ១៤០នាក់ រយៈពេល២ឆ្នាំ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm