រដ្ឋសភា សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ

2023/03/30 06:34:24 pm        197

ភ្នំពេញ៖ នៅថ្ងៃនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ ក្រោយភាគីទាំងពីរសម្រេចលទ្ធផលប្រមាណ៨៦ភាគរយ។

ការអនុម័តនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញចូលរួម​ពីសមាជិក-សមាជិការដ្ឋសភាចំនួន ១០៥រូប។

ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មានសមាជិក-សមាជិកា គាំទ្រចំនួន ១០៥/១០៥សំឡេង។

មុនការអនុម័តនេះ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និងជាតំណាងរាជរដ្ឋាភិបាល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តដ៏មោះមុតបំផុត ក្នុងសុឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាព​ដែនដី រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បី​សុភមង្គល​និងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់​ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិ​ស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាទទួលបានឯករាជ្យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី គោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក ប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់​សន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ ដើម្បីធានាបានស្ថិរភាពនិង ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ​ដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជានិងឡាវ ខិតខំជម្នះ កំណត់ឱ្យបាន​ខ្សែព្រំដែនផ្លូវការដើម្បីរក្សាទុកប្រើប្រាស់ជាផ្លូវការ និងទុកជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា-ឡាវ គឺជាកំណត់ត្រា​ទទួល​យកលទ្ឋផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ៨៦% ដែលប្រទេសទាំងពីរ​សម្រេច​បានលើការងារព្រំដែន បន្ទាប់ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីខែកុម្ភៈកន្លងទៅនៅប្រទេសឡាវ។

គិតចាប់ពីឆ្នាំ១៩៩៥-២០០៩ ភាគីទាំងពីរសម្រេចបានការត្រួតពិនិត្យខ្សែព្រំដែន​បានប្រមាណជា៨៦% ស្មើនឹង៤៦៥ គីឡូម៉ែត្រនៃខ្សែព្រំដែនរួម ដែលមានប្រវែងប្រមាណជា ៥៤០គីឡូម៉ែត្រ ក្នុងនោះ ភាគីទាំងពីរបោះបង្គោល ព្រំដែនបានចំនួន១២១បង្គោលនៅ​លើដីជាក់ស្តែង នៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ខណៈគិតមកដល់ពេលនេះ គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបានជួបប្រជុំគ្នាចំនួន១៨៨លើក។

ក្រៅពីទទួលយកសមិទ្ធផលដែលសម្រេចបានខាងលើ សន្ធិសញ្ញានេះក៏ជាឯកសារផ្លូវការ​ដ៏មានសារៈសំខាន់បំផុត ដែលនឹងយកធ្វើជាមូលដ្ឋានក្នុងការបន្តចរចារកដំណោះស្រាយ​តំបន់ព្រំដែនដែលនៅសល់ ប្រមាណជាង១៤%ទៀត ដែលភាគីទាំងពីរមិនទាន់សម្រេចបាន។

ចំពោះតំបន់ដែលនៅសល់មិនទាន់ឯកភាពគ្នា ភាគីទាំងពីរឯកភាពបន្តការចរចានិងដោះស្រាយ​ដោយយកជាមូលដ្ឋានគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានអនុវត្តកន្លងមក ដើម្បី​បន្តរកដំណោះស្រាយនៅតំបន់ទាំងនោះឱ្យបានឆាប់ផងដែរ។

សន្ធិសញ្ញានេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់បំផុត ដែលកម្ពុជា និងឡាវ បានចុះហត្ថលេខា​ទទួល​ស្គាល់ជាផ្លូវការនូវខ្សែព្រំដែន ក្រោយអាណានិគមបន្សល់​ទុកឱ្យ​បន្ទាប់ពីប្រទេសទាំងពីរបានឯករាជ្យ ជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុតក្នុង ការបន្តរក​ដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ប្រមាណជាង១៤%ទៀត ដែលភាគីទាំងពីរមិនទាន់​សម្រេចបាន និងជាឯកសារគ្រឹះការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែនមួយ​ច្បាស់លាស់ មិនឱ្យប្រែប្រួល ថែរក្សាបាននូវព្រំដែនសុខសន្តិភាព ស្ថេរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិឌ្ឍលើ គ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm