សម្តេចតេជោ៖ កម្ពុជាមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ទាំងមូលទេ គឺឈ្នះត្រឹមសមរភូមិកូវីដ-១៩ ប៉ុណ្ណោះ

2023/03/30 08:17:36 pm        234

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា​មិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ ទាំងមូលទេ គឺបានឈ្នះត្រឹមសមរភូមិកូវីដ-១៩ ប៉ុណ្ណោះ ពីព្រោះបញ្ហាកូវីដ-១៩នេះ គឺមិនដឹងថា នឹងមានអ្វីកើតឡើងថែមទៀតនោះទេ ដូច្នេះមានរឿង​ច្រើនណាស់ដែលរាជរដ្ឋាភិបាលត្រូវគិតគូរទុកជាមុនដើម្បីបង្ការបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាស ​អញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់​វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម ​និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ ពាន់នាក់ ​បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ​នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចតេជោ បានថ្លែងថា កាលពីថ្ងៃមុនសម្ដេច​បានជួបពិភាក្សាការងារជាមួយប្រព័ន្ធអង្គការ​សហប្រជាជាតិ​នៅកម្ពុជាពាក់ព័ន្ធនឹងការពង្រឹងវិស័យសុខាភិបាល ​និងការគាំពារសង្គម ក្នុងនោះ​ប្រព័ន្ធអង្គការសហប្រជាតិបានលើកឡើងនូវកង្វល់ដែលត្រូវត្រៀម​ជា​មុនលើបញ្ហាចំនួន ២ គឺហានិភ័យ​សុខភាពសាធារណៈ និងបញ្ហាកំណើនចំនួនមនុស្សចាស់។

ទាក់ទងនឹងការឆ្លើយតបបញ្ហាទាំងពីរនេះ ​សម្ដេចតេជោ បានឆ្លើយតទៅប្រព័ន្ធអង្គការ​សហប្រជាជាតិថា ​ដោយសារតែបញ្ហាទាំងនេះ ទើបសម្ដេច ​សម្រេចឱ្យធ្វើមន្ទីរពេទ្យមួយដែលមាន​សមត្ថភាព​ដាក់អ្នកជំងឺបានរហូតដល់ ១ម៉ឺនគ្រែ​ ដែលកាលពីមុន​ មន្ទីរពេទ្យនៅរាជធានីភ្នំពេញ​មានត្រឹមតែជាង ៥០០០គ្រែតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វិបត្តិតែងបង្កប់នូវកាលានុវត្តភាព» ដូចកាលពីវីវិបត្តិកូវីដ-១៩ កម្ពុជា​បានចាប់ឱកាសជំរុញលើការប្រើប្រាស់ប្រព័ន្ធឌីជីថល​នៅកម្ពុជា ជាពិសេសក្នុង​វិស័យអបរំ ដែលក្រសួងអបរំ យុវជន និងកីឡា បានផ្ដល់ការសិក្សាដល់សិស្សតាមប្រព័ន្ធ​អនឡាញ​ជំនួសឱ្យការរៀនដោយផ្ទាល់នៅក្នុងថ្នាក់ ដើម្បីបញ្ចៀសហានិភ័យពីជំងឺកូវីដ-១៩នាពេលនោះ៕

អត្ថប៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm