សម្តេច ទៀ បាញ់៖ កងទ័ពនៅតែរក្សាការពារបានយ៉ាងរឹងមាំ ឯករាជ្យ និងអធិបតេយ្យភាពទឹកដី

2023/03/30 08:35:54 pm        192

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៅតែរក្សាការពារបានយ៉ាងរឹងមាំ ​នូវឯករាជ្យ អធិបតេយ្យភាពទឹកដី និងថែមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ​ជាមួយបណ្តា​ប្រទេស​ជាមិត្តនៅ​តាមបណ្តោយព្រំដែនកម្ពុជាផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បែបនេះ ក្នុងឱកាស ចុះសាកសួរ​សុខនាយទាហាន នាយទាហានរង និងពលទាហាន ​នៅតាមបណ្តាអង្គភាពនានា ក្នុងយោធភូមិភាគ​ទី៤ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចពិជ័យ មានប្រសាសន៍ថា សមិទ្ធផល​សំខាន់ៗ ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន គឺនៅតែរក្សាការពារបានយ៉ាងរឹងមាំនូវឯករាជ្យ ​អធិបតេយ្យបូរណភាពទឹកដី និងបានពង្រឹងកិច្ច​សហប្រតិបត្តិការជាមួយប្រទេសជាមិត្តនៅតាមព្រំដែន តាមរយៈកិច្ចទំនាក់ទំនងជិតខាងល្អមិត្តភាព​ជាប្រពៃណីដោយប្រែក្លាយអតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កសាង​ព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាដើម។

សម្តេចពិជ័យសេនា ក៏បានក្រើនរម្លឹកនិងអំពាវនាវដល់នាយទាហាន ពលទាហានក្នុងយោធ​ភូមិភាគទី៤​ បន្តចូលរួមពង្រឹងកិច្ចការពារសុខសន្តិភាព ​សន្តិសុខ​ សណ្ដាប់ធ្នាប់សង្គម រក្សាការពារ​ឱ្យបានរឹងមាំ នូវឯករាជ្យ ​អធិបតេយ្យបូរណភាពទឹកដី និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ប្រទេសជាមិត្តនៅតាមព្រំដែនឱ្យបានល្អបន្ថែមទៀត ស្របទៅតាមនយោបាយ​របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm