លោក Herve Renard លាលែង​ពី​តំណែង​គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត​មក​ដឹកនាំ​ក្រុម​នារី​បារាំង

2023/03/30 09:28:42 pm        92

​បាល់ទាត់៖ ​លោក Herve Renard បានសម្រេច​ចាកចេញ​ពី​តំណែង​គ្រូបង្វឹក​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ហើយ និង​គ្រោង​មក​ដឹកនាំ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​បារាំង​។ ​​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីតបាន​បញ្ជាក់ថា គ្រូបង្វឹក​វ័យ ៥៤ឆ្នាំ​រូបនេះ​បាន​ស្នើសុំ​បញ្ចប់​កិច្ចសន្យា​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​។

​​បុរស​សញ្ជាតិ​បារាំង​រូបនេះ​បានមក​កាន់តំណែង​គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែកក្កដា ​ឆ្នាំ២០១៩ និង​បាន​ដឹកនាំ​ក្រុម​បង្ហាញខ្លួន​នៅ World Cup លើក​ទី២ ក្នុង​ប្រវត្តិសាស្ត្រ ថែមទាំង​រកបាន​ជ័យជំនះ​ធំ​បំផុត​លើ​ក្រុម​ជើងឯកអា​ហ្ស​ង់​ទីន ២-១ នៅ World Cup 2022 កាតា​ផងដែរ​។ ​លោក Herve Renard ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ​ក្រុម​ជម្រើសជាតិហ្សាំ​ប៊ី និងកូ​ឌី​វ័រ ឈ្នះ​ជើងឯក​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations ផងដែរ​។

​​លោក Herve Renard នឹងត្រូវ​ប្រកាស​ក្លាយជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​បារាំង​ឆាប់ៗ​នេះ​ជំនួស​លោកស្រី Corinne Diacre ដែល​ត្រូវបាន​បណ្តេញចេញ ស្របពេល​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​ពិភពលោក​នឹង​ចាប់ផ្តើម​នៅ​ខែកក្កដា​ខាងមុខ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm