គណបក្សនយោបាយ អង្គការ​នានា​នៅ​កោះ​តៃវ៉ាន់​តវ៉ា​ប្រឆាំង​ការ​ឃុបឃិត​របស់​មេដឹកនាំ​ជាមួយ​អាមេរិក​

2023/03/30 10:27:55 pm        447

​កោះតៃវ៉ាន់៖ គណបក្ស​នយោបាយ និង​អង្គការ​ជាច្រើន​នៅ​កោះ​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​រួមគ្នា​ក្នុង​ទីក្រុង​តៃប៉ិ ដើម្បី​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ ​ចំពោះ​ជំនួប​ដ៏​មាន​សក្តានុពល​រវាង​មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen និង​អ្នកនយោបាយ​ប្រឆាំង​ចិន​មួយ​ចំនួន​របស់​អាមេរិក​។

យុទ្ធនាការ​រួមគ្នា​បាន​តវ៉ា​ប្រឆាំង​ជំនួប​ដែល​បាន​គ្រោងទុក​របស់​លោក​ស្រី Tsai នៅ​សហរដ្ឋអាមេរិក ដែល​បាន​រៀប​ចំ​ក្រោម​លេស​នៃ​អ្វី​ដែល​គេ​ហៅថា «​ផែនការ​ផ្លាស់ប្តូរ​» ដោយ​ចាត់​ទុក​ជំនួប​នេះ​ថា​ជា​ការ​ប៉ុនប៉ង​ដើម្បី​ស្វែងរក​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់​។ ដោយ​រៀបចំ​ដោយ​វេទិកា​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ឆ្លង​ច្រក​សមុទ្រ មនុស្ស​ប្រមាណ ២០០​នាក់​មកពី​គ្រប់​ទីកន្លែង​បាន​មក​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ចំពោះ​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់ និង​ការ​ជ្រៀត​ជ្រែក​របស់​បរ​ទេស​។ អ្នកតំណាង​ក្រុម​អ្នក​តវ៉ា​វ័យក្មេង​បាន​បង្ហាញ​ការ​តវ៉ា​ជា​លាយលក្ខណ៍អក្សរ​ ទៅកាន់​តំណាង​មកពី​ការិយាល័យ​មេដឹកនាំ​កោះ​។​ ​

ក្រុម​បាតុករ​បាន​ចេញ​សេចក្តីថ្លែងការណ៍ និង​បាន​និយាយ​ថា ទង្វើ​របស់​អាជ្ញាធរ​គណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន (DPP) ដើម្បី​រួមគំនិត​ជាមួយ​អ្នកនយោបាយ​អាមេរិកបាន​ក្បត់​កោះ​តៃវ៉ាន់ និង​ស្មើនឹង​ធ្វើ​ឱ្យ​ខ្លួនឯង​ជាស​ត្រូវ​របស់​ប្រជាជន​កោះ​តៃវ៉ាន់​។ ពួកគេ​បាន​ទទូច​ថា ប្រជាជន​តៃវ៉ាន់​មិន​ត្រូវ​អង្គុយ​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​ការ​ឃុប​ឃិត​គ្នា​រវាង​កោះ​នេះ និង​សហរដ្ឋអាមេរិក​ឡើយ​។​ ​លោក Wu Jung-yuan អ្នក​រៀប​ចំ​វេទិកា​សន្តិភាព និង​អភិវឌ្ឍន៍​ឆ្លង​ច្រក​សមុទ្រ និង​ជា​ប្រធាន​គណបក្ស​ការងារ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ការប៉ុនប៉ង​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក និង​ស្វែងរក​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាជន​ទាំងសងខាង៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm