ស.ស.យ.ក រាជធានីភ្នំពេញ កំពុងមមាញឹករៀបចំបេះដូងដែលបត់រួច ត្រៀមបញ្ជូនទៅទីស្នាក់ការកណ្តាល

2023/03/30 10:46:50 pm        457

ភ្នំពេញ៖ បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កំពុងមមាញឹករៀបចំបេះដូងដែលបត់រួចជាច្រើន បញ្ចូលក្នុងចង្កាក់តែមួយ បន្ទាប់មកនឹងបញ្ជូនទៅទីស្នាក់ការកណ្តាលសភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោក។

នេះបើតាមការលើកឡើងរបស់លោក ពិន សុវណ្ណារិទ្ធ អនុប្រធានលេខាធិការដ្ឋាន ស.ស.យ.ក.រាជធានីភ្នំពេញ ផ្តល់បទ​សម្ភាសន៍​ជាមួយBTV នៅថ្ងៃទី៣០ខែមីនានេះ។

លោកបន្តទៀតថា ​ តាមការគ្រោងទុកការបត់បេះដូងតែមួយពីក្រដាសនេះ​ នឹង​បញ្ចប់នៅថ្ងៃទី​២ខែ មេសា ឆ្នាំ២០២៣។ ​ហើយការបត់បេះដូងនេះ ​គឺជាការ​ផ្សព្វផ្សាយ ​និងបំផុសស្មារតី ក្នុងនាម​ប្រជាពលរដ្ឋខ្មែរ​ ផ្តល់​កម្លាំង​ចិត្តទៅដល់កីឡាករ​ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ​លើសពីនេះ ​លោកបង្ហាញការជឿជាក់ថា ខ្មែរអាចធ្វើបាន។

សម្រាប់យុវជនស្ម័គ្រចិត្ត ​បានលើកឡើងដែរថា ​ពេលបានចូលរួមបត់បេះដូងរួមគ្នា គឺមាន​អារម្មណ៍រំភើបរីករាយ​ ព្រោះបានចូលរួមចំណែកជំរុញ​​លើកទឹកចិត្តដល់អត្តពលិក និងបង្ហាញ​ទៅបរទេសថា​ខ្មែរអាចធ្វើបាន។

សហភាពសហព័ន្ធយុវជនកម្ពុជា ​សម្រេច​បង្កើត BeyondTheGames ​ដែល​ជាយុទ្ធនាការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជា​នឹង​ក្លាយជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួត​ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

ក្នុងយុទ្ធនាការនេះ​ សម្រេចជ្រើសរើស ​ការបត់បេះដូងពី​ក្រដាសច្រើន​ជាង​គេក្នុងពិភពលោក​ចំនួន​១លានបេះដូង​ ដើម្បី​បំបែក​កំណត់ត្រាពិភពលោក។ ​កម្មវិធីបំបែកកំណត់ត្រា គ្រោងនឹងធ្វើឡើង​នៅក្នុងព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត នាថ្ងៃទី១២ខែមេសាខាងមុខ ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm