ឆេះសាឡាងនៅហ្វីលីពីន អ្នកស្លាប់កើនឡើងដល់៣១នាក់ស្លាប់ និង៧នាក់បាត់ខ្លួន

2023/03/30 11:46:36 pm        38

ហ្វីលីពីន ៖ យោងតាមអភិបាលខេត្ត បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សាឡាងដែលកំពុងដឹកអ្នកដំណើរ និង​នាវិក​ប្រហែល ២៥០ នាក់ បានឆាបឆេះនៅចន្លោះកោះប្រទេសហ្វីលីពីន បណ្តាលឲ្យអ្នកស្លាប់បានកើនឡើងដល់ ៣១ នាក់ និង៧នាក់នៅបាត់ខ្លួននៅឡើយ។

អភិបាលខេត្តកោះ Basilan ភាគខាងត្បូងលោក Jim Hataman បាននិយាយថា មនុស្សភាគច្រើន​ជាអ្នកដែល​ត្រូវបាន​ជួយ​សង្គ្រោះ បានលោតចេញពីលើសាឡាងដោយភ័យស្លន់ស្លោចំពោះអគ្គិភ័យដ៏ធំសម្បើមនេះ ហើយត្រូវបាន​ជួយសង្គ្រោះចេញពីសមុទ្រដោយឆ្មាំសមុទ្រ កងទ័ពជើងទឹក សាឡាងផ្សេងទៀត និងអ្នកនេសាទនៅក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅថ្ងៃព្រហស្បតិ៍នេះ។

អភិបាលខេត្តនិយាយថា ភាគច្រើននៃអ្នកដែលជិះលើសាឡាង MV Lady Mary Joy 3 ត្រូវបាន​ជួយសង្គ្រោះ​ពេញ​មួយយប់ ប៉ុន្តែអាជ្ញាធរកំពុងពិនិត្យចំនួនឡើងវិញពីក្រុមជួយសង្គ្រោះផ្សេងៗគ្នា ដោយបង្ហាញថា តួលេខ​អាចមាន​ការផ្លាស់ប្តូរ។ លោកនិយាយថា សាឡាងកំពុងធ្វើដំណើរទៅកាន់ក្រុង Jolo ក្នុងខេត្ត Sulu ពីទីក្រុងកំពង់ផែ Zamboanga ភាគខាងត្បូង នៅពេលនោះវាបានឆេះនៅកណ្តាលផ្លូវ ជិតក្រុង Basilan ជិតពាក់កណ្តាលអធ្រាត្រ។ អ្នកស្លាប់រួមមានកុមារយ៉ាងហោចណាស់បីនាក់ ដែលទំនងជាបែកពីឪពុកម្តាយ ហើយអ្នកដំណើរជាច្រើន​នាក់បាន​រងរបួស ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ។

អ្នកដំណើរមួយចំនួនបានភ្ញាក់ពីដំណេក ដោយសារតែភាពចលាចល​ដែលបង្កឡើងដោយអគ្គិភ័យ​ ខណៈអ្នក​ខ្លះទៀត​បាន​លោតចេញពីសាឡាង។ មន្ត្រីនិយាយថា អ្នកស្លាប់ភាគច្រើនបានលង់ទឹក ហើយត្រូវបានរកឃើញនៅសមុទ្រ។ លោក Hataman និយាយថា សាឡាងដែលឆេះត្រូវបានអូសសណ្តោងទៅកាន់ច្រាំងទន្លេទីក្រុង Basilan ហើយការស៊ើប​អង្កេតកំពុងធ្វើឡើង។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm