​​សម្តេចតេជោបញ្ជាមិនឱ្យលក់សំបុត្រ​និងប្រកាសបើកទស្សនាដោយសេរីការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា

2023/03/31 12:30:53 am        408

ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣នេះ បានដាក់​ចេញបទ​បញ្ជាមិន​ឱ្យមានការ​លក់សំបុត្រ​ចំពោះ​ការ​ចូលទស្សនា ការប្រកួត​កីឡា​ស៊ីហ្គេម​លើកទី៣២នោះឡើយ ដោយ​សម្ដេច​ប្រកាស​អនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។

​ការចេញបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បន្ទាប់​ពី​សម្ដេចតេជោ​ទទួល​បាន​ព័ត៌មាន​តាមរយៈ​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ​ថា​មាន​ការ​ផ្សព្វផ្សាយ​ថា​មានការ​លក់​សំបុត្រចូលទស្សនាក្នុងពេលពិធីបើក និងពិធីបិទ កីឡា​ស៊ីហ្គេម​នៅកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយប្រាក់ទាំងមូលដ្ឋាន​សម្ភារៈ​បច្ចេកទេស ក៏ដូចជាជំនួយ​ពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយ​នូវ​ធនធាន​ជា​ច្រើន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀតរាប់រយលានដុល្លារ និង​បាន​ចំណាយ​ពេល​ជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាងនៃការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ នៅ​កម្ពុជា។

​សម្ដេចតេជោបានបញ្ជាក់ថា ករណីនេះមិនមែនជាកំហុសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នោះឡើយ ប៉ុន្ដែ​សម្ដេចតេជោ បញ្ជាក់​ថា​នឹង​រក​អ្នក​ដែល​ទទួលខុសត្រូវ​លើការ​ផ្សព្វផ្សាយ​ពីការ​លក់សំបុត្រសម្រាប់​ទស្សនា​ពេល​ពិធីបើក និងបិទកីឡាស៊ីហ្គេមនេះ ដែល​កត្តា​នេះ​ជា​ការ​ទទួល​ខុសត្រូវ​របស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ដែលកម្ពុជាបានរងចាំអស់រយៈពេល ៤៤ ឆ្នាំ និងចំណាយធនធានអស់យ៉ាងច្រើនទាំងពេលវេលា និង​ថវិកា​ដើម្បី​កើត​ចេញ​ជា​រូបរាង​នៃការ​ប្រកួត​ដ៏​អស្ចារ្យមួយនេះ។

សម្ដេចតេជោបញ្ជាក់ថា គ្មានការបង់ប្រាក់ណាមួយ សម្រាប់ប្រជាជនចូលទៅទស្សនាក្នុងពិធីបើក-បិទ និង ទស្សនាគ្រប់​វិញ្ញាសារនៃការប្រកួតនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ​កម្ពុជា​នោះឡើយ។

គួរ​បញ្ជាក់​ថា ថ្ងៃទី៣០​ មីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៣៦ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (12th ASEAN Para Games) ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះឆ្នាំ២០២៣នេះ៕ អត្ថបទ ៖ វ៉ន ដារ៉ា ​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm