លោក Donald Trump នឹងត្រូវ​ចោទប្រកាន់​ពីបទ​ប្រើ​លុយ​បិទមាត់​តារា​អាសអាភាស Stormy Daniels

2023/03/31 04:52:32 pm        282

​អាមេរិក៖ លោក Donald Trump ត្រូវបាន​ចោទប្រកាន់​ដោយ​ក្រុម​មេធាវី Manhattan បន្ទាប់ពី​ការ​ស៊ើប​អង្កេត​ករណី​ប្រើ​លុយ​បំបិទមាត់​តារាភាពយន្ត​អាសអាភាស​នាង Stormy Daniels ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អតីត​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ​ដែល​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​បទឧក្រិដ្ឋ ស្រប​ពេល​ដែល​លោក​ចូលរួម​ការប្រកួតប្រជែង​ដណ្ដើម​កៅអី​សេត​វិមាន​នៅ​ឆ្នាំក្រោយ​។

​ការចោទប្រកាន់​ដែល​កើត​ចេញពី​ការស៊ើបអង្កេត​ដឹកនាំ​ដោយ​មេធាវី​តំបន់ Manhattan នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Alvin Bragg អាច​ផ្លាស់ប្តូរ​ការ​ប្រណាំង​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២៤ ​ខាងមុខ​។ លោក Trump ធ្លាប់​បាន​និយាយ​ថា លោក​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​តែង​តាំង​របស់​គណបក្ស​សាធារណរដ្ឋ ទោះ​បើ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ក៏ដោយ​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ លោក Trump បាន​និយាយ​ថា លោក​ពិតជា​គ្មាន​កំហុស​ឡើយ​។

​លោក​ថា នេះ​គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ និង​ការ​ជ្រៀតជ្រែក​ការបោះឆ្នោត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ពុំបាន​ផ្ដល់​ភស្តុតាង។ ​ភ្លាមៗ​បន្ទាប់ពី​លោក Trump បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ផ្ដល់​ប្រាក់​សម្រាប់​ការ​ការពារ​ខាង​ផ្លូវច្បាប់​។​ ​ការចោទប្រកាន់​ជាក់លាក់​មិនទាន់​ត្រូវ​បាន​ដឹង​ទេ ហើយ​ការចោទប្រកាន់​នេះ​ទំនងជា​នឹង​ត្រូវ​បិទ​ដោយ​ចៅក្រម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ លោក​ Trump នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ Manhattan ដើម្បី​ស្កេ​ន​ក្រយៅដៃ និង​ដំណើរការ​ផ្សេងទៀត​នៅ​ទីនោះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm