អាមេរិក​និយាយថា រុស្ស៊ី​នឹង​ផ្ដល់​ស្បៀងអាហារ​ឲ្យ​កូរ៉េខាងជើង​ជា​ថ្នូរ​នឹង​ការបញ្ជូន​អាវុធ​

2023/03/31 05:09:27 pm        259

អាមេរិក៖ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោក John Kirby បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ីកំពុង​បញ្ជូនគណៈប្រតិភូ​មួយ​ក្រុម​ទៅ​ប្រទេស​កូរ៉េខាងជើង ​ដើម្បី​ផ្ដល់​ស្បៀងអាហារ​ជា​ថ្នូរ​នឹង​ការ​បញ្ជូន​អាវុធ​ឲ្យ​រុស្ស៊ី​វិញ​។

​លោក Kirby បាន​និយាយ​ថា កិច្ចព្រមព្រៀង​អាវុធ​រវាង​កូរ៉េខាងជើង និង​រុស្សី​នឹង​បំពាន​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ចោទ​កូរ៉េខាងជើង​ ពី​បទ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ទៅ​​យោធា​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉េ​ក​នើ​គ្រុប​របស់​រុស្ស៊ី​។ តែ​ថ្មីៗ​នេះ​ទីក្រុង​ព្យុងយ៉ាង​បាន​ទាត់ចោល​ការ​អះអាង​នេះ​។ លោក Kirby បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ សហរដ្ឋអាមេរិក​មាន​ព័ត៌មាន​ស្ដីពី​កិច្ចព្រមព្រៀង​នេះ​។

​លោក​ថា យើង​ក៏បាន​យល់​ដែរ​ថា ​រុស្ស៊ី​កំពុង​ព្យាយាម​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​កូរ៉េខាងជើង ហើយ​ថា រុស្ស៊ី​កំពុង​ផ្ដល់​ស្បៀងអាហារ​ឲ្យ​ទៅ​កូរ៉េខាងជើងជា​ថ្នូរ​នឹង​ការ​ផ្ដល់​អាវុធ​ឲ្យ​ខ្លួន​វិញ​។ ​កូរ៉េខាងជើង​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុតក្នុង​ពិភពលោក និង​ធ្លាប់​ជួបប្រទះ​កង្វះ​ស្បៀងអាហារ​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍ រួម​ទាំង​គ្រោះ​ទុរ្ភិក្ស​ធ្ងន់​ធ្ងរ​ចាប់ពី​ពាក់កណ្ដាល​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        16
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm