កម្ពុជា​រក​ឃើញ​មនុស្ស​ ៧៣០​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ១៦៩​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/02 12:42:37 pm        88

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៧៣០​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៧២៨​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ ២​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ដែល​ប្រកាសនៅ​ថ្ងៃ​នេះ ត្រូវ​បាន​រក​ឃើញ​ច្រើន​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ចំនួន​រហូត​ដល់​ទៅ ៤៥៤​នាក់ បន្ទាប់​មក​ខេត្ត​ព្រះសីហនុ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ ១២៤​នាក់ ខណៈ​ដែល​ខេត្ត​កណ្ដាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១០៧​នាក់។

ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា ខេត្ត​កំពង់ធំ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៤​នាក់ បន្ទាប់​មក​ទៀត​គឺ​ខេត្ត​តាកែវ រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១១​នាក់​ទៀត ហើយ​ខេត្ត​ព្រៃវែង​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៦​នាក់ ខេត្ត​ត្បូងឃ្មុំ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៥​នាក់ ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៤​នាក់។

ខណៈ​ដែល​ខេត្ត​សៀមរាប​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ០២​នាក់​នោះ ខេត្ត​កំពត ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ពោធិ៍សាត់ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១​នាក់​ក្នុង​ខេត្ត​នីមួយៗ។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ១៤,៥២០​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន។

បើតាម​តួលេខ​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​រហូត​ដល់​ទៅ ១៣ ៩៦៥​នាក់ ឬ​​ស្មើ​នឹង ៩៦​ភាគរយ សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ។

ក្រសួង​សុខាភិបាល​ ក៏​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​ ៥ ,៣៦៩​នាក់​ហើយ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជាសះ​ស្បើយ​ថ្មី​ចំនួន ១៦៩​នាក់​ ដែល​ក្រសួង​ប្រកាសនៅ​ថ្ងៃ​នេះ​ផង​ដែរ ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩ ០៤០​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕


 

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm