ឥណ្ឌូនេស៊ី​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​លើ​ទឹកដី​ខ្លួន

2023/03/31 05:20:34 pm        140

​ឥណ្ឌូនេស៊ី៖ មន្ដ្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី បានបង្ហាញ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះ​ពិធី​ដង្ហែ​ព្រះ​អគ្គិជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ លើ​ទឹកដី​របស់ខ្លួននា​ល្ងាច​ថ្ងៃទី​០១ ខែមេសា​ចុង​សប្ដាហ៍​នេះនៅ​ជុំវិញ​ពហុ​កីឡដ្ឋាន Gelora Bung Karno នា​រដ្ឋធានី​ហ្សា​កាតា។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក Harry Warganegara Harun អគ្គលេខាធិការរងទទួលបន្ទុក​ទំនាក់ទំនង​អន្ដរជាតិ តំណាង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេសដឹកនាំ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី នា​រដ្ឋធានី​ហ្សា​កាតានៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា​ ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ។​ ​លោក Harry Warganegara Harun បានបង្ហាញ​សេចក្ដី​រីករាយចំពោះ​វត្តមាន​ប្រតិភូ​កម្ពុជា ពិសេស​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​លើ​ទឹកដី​របស់ខ្លួន ដោយ​ក្នុងនាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី រីករាយ​ផ្ដល់​កិច្ចសហការ​គ្រប់បែបយ៉ាង ដើម្បី​រួមចំណែក​រៀបចំ​ពិធី​ដង្ហែ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ ឆ្ពោះទៅរក​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានាពេល​ឆាប់ៗ​ខាងមុខ។​

​ជាមួយគ្នា​ឯកឧត្តម ហោ សារុន បាន​ថ្លែងអំណរគុណ​អាជ្ញាធរ ក៏ដូចជា​រដ្ឋអំណាច​កីឡា​ឥណ្ឌូនេស៊ី ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ីដែល​បាន​គាំទ្រ និង​ចូលរួម​សហការ​រៀបចំ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​ដ៏​មាន​អត្ថន័យ​នេះ។ ឯកឧត្តម​បន្ដថា តាម​គម្រោង​ពិធី​ដង្ហែ​នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះនឹងមាន​អ្នកចូលរួម​រត់​ប្រមាណ​ជាង ៣០០នាក់ ក្នុងនោះ​ក៏មាន​មន្ដ្រី​ទូត និង​តំណាង​ក្រសួងការបរទេស កីឡាករ​-​កីឡាការិនី ព្រមទាំង​វត្តមាន​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោដែល​កំពុង​ហ្វឹកហាត់​នៅ​ទីនោះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        98
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm