អាមេរិក៖ ក្រុមអ្នកគាំទ្ររបស់អតីតប្រធានាធិបតី Donald J. Trump បានប្រមូលផ្ដុំគ្នានៅខាងក្រៅគេហដ្ឋានឆ្នេរសមុទ្រ Mar-a-Lago របស់លោកកាលពីថ្ងៃព្រហស្បតិ៍ ទី៣០មីនា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះលោក Trump ក្រោយត្រូវបានរងការចោទប្រកាន់ពីក្រុមមេធាវីរដ្ឋ Manhattan។

ប៉ុន្មានម៉ោងមុខលោក Trump ត្រូវបានចោទប្រកាន់ដោយក្រុមមេធាវីតំបន់ Manhattan ក្រោយការស៊ើបអង្កេតករណីបង់ប្រាក់បំបិទមាត់ឲ្យទៅតារាភាពយន្តអាសអាភាសនាង Stormy Daniels អំឡុងយុទ្ធនាការឆ្នាំ២០១៦។ ក្រុមអ្នកគាំទ្រជាច្រើនបានក្រវីទង់ Trump 2024 និងបើករថយន្តចុចស៊ីផ្លេរដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ។ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ មន្ត្រីគណបក្ស និងអ្នកវិភាគនយោបាយបានប្រាប់សារព័ត៌មាន Reuters ថា ការកាត់ទោសអតីតប្រធានាធិបតីគឺមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក។ ប៉ុន្តែអ្នកគាំទ្ររបស់គាត់ចាត់ទុកទង្វើនេះថា ជាហេតុផលនយោបាយ ហើយអាចនឹងលំបាកសម្រាប់ពួកគេគាំទ្រលោក ក្នុងការស្វែងរកសំឡេងគាំទ្រពីគណៈប្រតិភូបឋមរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំ២០២៤៕
អត្ថបទ៖ សុខមាន