ទួរគី​អនុម័ត​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិកភាព​សម្ព័ន្ធ​យោធា​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់

2023/03/31 05:51:30 pm        200

​ទួរគី៖ ប្រទេស​ហ្វាំ​ង​ឡង់​នឹង​ក្លាយ​ជា​សមាជិក​ទី៣១ របស់​សម្ព័ន្ធ​យោធា​ណា​តូ បន្ទាប់ពី​សភា​របស់​ប្រទេស​ទួរគី​បាន​បោះឆ្នោត​អនុម័ត​លើ​ពាក្យ​ស្នើសុំ​របស់​ប្រទេស​នេះ​។ ​ទួរគី​បាន​ពន្យារពេល​ពាក្យ​ស្នើសុំ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ ក្នុង​ការ​ចូលរួម​ជាមួយ​សម្ព័ន្ធ​យោធា​របស់​ប្រទេស​លោក​ខាង​លិច​រយៈពេល​ជាច្រើន​ខែ ដោយ​បាន​តវ៉ា​ថា​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​មួយ​នេះ​កំពុង​គាំទ្រ​ភេរ​វករ​។

​ប្រទេស​ស៊ុយអែតដែល​បានដាក់​ពាក្យស្នើសុំ​ចូល​ជាមួយ​សម្ព័ន្ធ​យោធា​ណា​តូ​ ក្នុងពេល​ជាមួយគ្នា​កាលពី​ឆ្នាំមុន​ដែរនោះ នៅតែ​ត្រូវបាន​រារាំង​ដោយ​ទីក្រុង​អង់កា​រ៉ាជុំវិញ​ការតវ៉ា​ស្រដៀង​គ្នា​នេះ​។ ការពង្រីក​ខ្លួន​របស់​សម្ព័ន្ធ​យោធា​ណា​តូ ណាមួយ​ចាំបាច់​ត្រូវការ​ការគាំទ្រ​ពី​សមាជិក​ទាំងអស់​រប​ស់​ខ្លួន​។ ប​ច្ចុ​ប្ប​នេះប្រទេស​ហ្វាំ​ង​ឡង់នឹង​ត្រូវបាន​បញ្ចូល​ជា​ផ្លូវការ​ទៅក្នុង​សម្ព័ន្ធ​យោធា​ណា​តូ នៅក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាប់​របស់ខ្លួនដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា ក្នុងប្រទេស​លី​ទុយ​អា​នី​។ ​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បានផ្តល់​ការព្រមព្រៀង​របស់លោក​ចំពោះ​បំណង​របស់​ប្រទេស​ហ្វាំ​ង​ឡង់​កាលពីដើម​ខែមីនា ដោយ​កោតសរសើរ​ជំហាន​ពិតប្រាកដ​ និង​រឹងមាំរបស់​ប្រទេស​នេះ​លើ​បញ្ហា​សន្តិសុខ​របស់​ប្រទេស​ទួរគី​។​

​ប៉ុន្តែ​អរិភាព​ដែល​កំពុង​បន្ត​របស់លោក​ចំពោះ​ប្រទេស​ស៊ុយអែតគឺ​ច្បាស់លាស់ ខណៈ​លោក​បាន​ចោទប្រកាន់​ម្តង​ទៀតថា ប្រទេស​នេះបាន​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ ហើយ​អនុញ្ញាតឱ្យ​ពួកគេ​ចេញ​តវ៉ា​នៅតាម​ដងផ្លូវ​នៃ​រដ្ឋធានី Stockholm។ ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ទាំង២​ នេះបាន​បោះ​បង់​ចោល​អព្យាក្រឹតភាព​យោធា​ជា​ប្រពៃណី​របស់​ពួកគេ ដើម្បី​ឆ្លើយតប​ទៅនឹង​ការឈ្លានពាន​ពេញបន្ទុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm