នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

2023/03/31 07:10:58 pm        355

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី៣០ ​ខែមីនា ឆ្នាំ២០២៣ បានទទួលជួប​ពិភាក្សា​ការងារមួយចំនួនជាមួយនឹងលោក ​អ៊ូអិណុ អាស៊ឺស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ​នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះលោក អ៊ូអិណុ អាស៊ឺស៊ិ បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ជប៉ុន-កម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១៧ ​ហើយ​បន្តរហូត​មកដល់បច្ចុប្បន្ន ​ដោយឆ្នាំ២០២៣នេះទំនាក់ទំនង​រវាង​ប្រទេសទាំងពីរបានឡើងដល់កម្រិតល្អបំផុតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេល​នឹងការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណង​ការទូតផ្លូវការ។

ជាមួយគ្នានេះលោក ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រហូតមាន​វឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ ​ហើយទំនាក់ទំនងដ៏ល្អនេះ ​ក៏នឹងត្រូវបន្តពង្រឹង និង​ពង្រីក​ជាមួយគ្រប់ប្រភេទទ័ព ​ទាំងជើងគោក, ជើងទឹក និងជើងអាកាស។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹង​ប្រែងទាក់ទាញ​វិនិយោគិនជប៉ុន​មកកម្ពុជាឱ្យបានកាន់តែច្រើនឡើង​ថែមទៀត ​នៅក្នុងអាណត្តិនៃបេសកកម្មការ​ទូតរបស់ឯកឧត្តម ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ​ទំនាក់ទំនង​ដ៏ល្អ​ជិតស្និទ្ធ​រវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-ជប៉ុន ដោយក្នុងនេះ ជប៉ុនបាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព និងការស្តារកសាងកម្ពុជាឡើងវិញក្នុងដំណាក់​ទសវត្សរ៍​ឆ្នាំ១៩៩០ ​ហើយរហូតមកបច្ចុប្បន្ននេះ ​នៅក្រោមការយកចិត្តទុកដាក់របស់ ​សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រមុខថ្នាក់ដឹកនាំជប៉ុនជាច្រើនរូប, ប្រទេសទាំងពីរក៏នៅ​រក្សា​បាននូវកិច្ច​សហប្រតិបត្តិការស្អិតរមួតលើគ្រប់វិស័យ ​ទាំងផ្នែកនយោបាយ, ការពារជាតិ, សេដ្ឋកិច្ច, អប់រំ និងវប្បធម៌ ​ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ ​និងអន្តរជាតិ។

ទន្ទឹមគ្នានេះដែរ ​នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរអំពី​សមិទ្ធផលកិច្ច​សហប្រតិបត្តិការ​ប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើង​គោកជប៉ុន​ ក្នុងប៉ុន្មានឆ្នាំចុង​ក្រោយនេះ ​ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើ​ឯកសារ​លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ ដែលជាយន្តការ​អចិន្ត្រៃយ៍​សម្រាប់បង្កើនសកម្មភាព​កិច្ច​សហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក​ឱ្យមានភាពសកម្មជាក់ស្តែង និងរស់រវើក៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm