ក្រសួង​សុខាភិបាល​ប្រកាស​ថា មនុស្ស​ ៦​នាក់​ទៀត​ ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១០៣​នាក់

2021/05/02 01:10:24 pm        502

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មនុស្ស ៦​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​ផ្លូវការ​នៃ​អ្នក​ស្លាប់​សរុប​កើន​ដល់ ១០៣​នាក់៕

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ មនុស្ស​ទាំង ៦​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នេះ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់​ផង​ដែរ។

​ក្រសួង​សុខាភិបាល បញ្ជាក់​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៧១​ឆ្នាំ ដែល​រស់នៅ​ក្នុង​ក្រុង​តាខ្មៅ បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ៨ថ្ងៃ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។

ក្រសួង​ឱ្យ​ដឹង​ទៀត​​ថា ​ស្ត្រី​ម្នាក់​ទៀត​អាយុ ៧១​ឆ្នាំ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ទួលសង្កែ ក្នុង​ខណ្ឌ​ឫស្សីកែវ​ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូ​នទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។

ចំណែក​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ឯ​ណោះ​វិញ ក្រសួងង​សុខាភិបាល​ឱ្យ​ដឹង​ថា ស្ត្រី​អាយុ ៧៦​ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ ៨​ថ្ងៃ​ក្រោយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​។

នៅ​ឯ​មណ្ឌល​សុខភាព​ចាក់អង្រែ​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​អាយុ​ ៦១​ឆ្នាំដែល​រស់នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដែរ តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩ ហើយ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ ក្រសួង​សុខាភិបាល​និយាយ​ថា ស្ត្រី​ម្នាក់​អាយុ ៥៩​ឆ្នាំ​ដែល​រស់​នៅ​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ១៦​ថ្ងៃ​ក្រោយ​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។

​ក្រសួង​ឱ្យ​ដឹង​ទៀត​ថា បុរស​ម្នាក់​ទៀត​អាយុ​ ៤៥​ឆ្នាំ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន បាន​ស្លាប់​បាត់​បង់​ជីវិតនៅ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែត​ផង​ដែរ​​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ តែ ១​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។

អ្នក​ជំងឺ​ទាំង​អស់ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា សុទ្ធ​តែ​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បង្កឡើង​ដោយ​មេរោគ​កូវីដ-១៩។

គិត​​ត្រឹម​ថ្ងៃ​នេះ តួលេខ​ផ្លូវការ​ចេញ​ដោយ​ក្រសួង​សុខាភិបាល បង្ហាញ​ថា អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់ ១០៣​នាក់​ហើយ​​នៅ​ក្នុង​រយៈ​ពេល ៥០​ថ្ងៃ​ក្រោយ​ពី​ករណី​ស្លាប់​លើក​ដំបូង​ត្រូវ​បាន​ប្រកាស​ជាផ្លូវការ​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm