ក្រសួងសង្គមកិច្ច និងស្ថាប័នហិរញ្ញវត្ថុ ពិភាក្សាពីការផ្ដល់សេវាហិរញ្ញវត្ថុជូនជនមានពិការភាព

2023/03/31 07:49:17 pm        453

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច ដែលធ្វើការលើវិស័យពិការភាព ​បានរៀបចំសិក្ខាសាលា ដោយ​អញ្ជើញបណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុ ​ដើម្បីធ្វើការសិក្សា ​និងពិភាក្សាបន្ថែម ពីការផ្ដល់​សេវា​ហិរញ្ញវត្ថុជូនជនមានពិការភាពឱ្យកាន់តែមានភាពប្រសើរ ​និង​មាន​ភាព​ងាយស្រួល។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំ​សិក្ខាសាលាស្ដីពី “បរិយាបន្នពិការភាពសម្រាប់គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ”។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ​ ក្រសួងសង្គមកិច្ចបានលើកឡើងទៅកាន់តំណាងធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែលមានវត្តមានក្នុងសិក្ខាសាលាថា ​សិក្ខាសាលានេះ ជាឱកាសល្អសម្រាប់​ការ​ចែករំលែកនូវបទពិសោធន៍ និងករណីសិក្សាជាក់ស្តែង ​នៃការផ្តល់សេវាហិរញ្ញវត្ថុដល់​ជនមាន​ពិការភាព។

ឯកឧត្តមបន្តថា នេះជាមូលដ្ឋានគំនិតសម្រាប់​គ្រឹះស្ថានធនាគារ ​និងមីក្រូហិរញ្ញវត្ថុនានាពិចារណា​ដាក់​បញ្ចូល​ជាអាទិភាពសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាព។

ឯកឧត្តមបន្តថា ​ជនមានពិការភាពត្រូវការចាំបាច់នូវព័ត៌មានពីរបៀបទទួល​បានសេវាហិរញ្ញវត្ថុ​ដែលមានការគ្រប់គ្រង ​និងប្រើប្រាស់ផលិតផលហិរញ្ញវត្ថុដោយសុវត្ថិភាព។ ដូច្នេះ អ្នកផ្តល់​សេវាហិរញ្ញវត្ថុ គួរពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យផលិតផលនិងសេវាកម្មរបស់ខ្លួន អាចប្រើប្រាស់​និងទទួលយកបានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ។​ជារួម ដើម្បីធានាដល់សន្តិសុខ​សេដ្ឋកិច្ច និងស្វ័យភាពរបស់ជនមានពិការភាព​ ពួកគេចាំបាច់ត្រូវការលទ្ធភាព​ទទួល​បានដើមទុនកម្ចី​ដើម្បី​វិនិយោគក្នុងសកម្មភាពអាជីវកម្ម ​និងផលិតផលហិរញ្ញវត្ថុផ្សេងទៀត​ ដូចជាប្រាក់បញ្ញើ ការទូទាត់ និងការធានារ៉ាប់រង ជាដើម។

សូមបញ្ជាក់ថា ជាក់ស្ដែងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ​២០១៩-២០២៣ បានផ្តោត​លើការ​កាត់បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់ជីវភាព ​និងការទទួលបានសេវាកម្មនានា រួមទាំង​ការបង្កើនការងារ ​និង​ឱកាស​សហគ្រិនភាព​សម្រាប់​ជនមានពិការភាពផងដែរ៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        144
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        72
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm