មន្រ្តីជំនាញរម្លឹកប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នអគ្គិភ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

2023/03/31 09:36:39 pm        757

ភ្នំពេញ៖ មន្រ្តីជំនាញនៃនាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការ​នគរបាលជាតិ បានរម្លឹកដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បី​បង្ការ​ហានិភ័យ​ដែលអាចកើតឡើងដោយអគ្គិភ័យ ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ។

មានប្រសាសន៍​ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី៣១ ខែមីនានេះ ឧត្តមសេនីយ៍ឯក ​នេត វត្ថា ប្រធាននាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន ​នគរបាលជាតិ បានថ្លែងថា​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិ នាពេលខាងមុខនេះ នាយដ្ឋាន បានត្រៀមកម្លាំងជំនាញពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យប្រមាណជា ៤០០គ្រឿងនៅ​ទូទាំង​ប្រទេស ក្នុងករណីមានគ្រោះអគ្គិភ័យកើតជាយថាហេតុ។

លើសពីនេះ ឧត្តមសេនីយ៍ឯក បានអំពាវនាវ​ដល់ប្រជាពលរដ្ឋពេលចាកចេញពីផ្ទះ ត្រូវកាច់ប៉ារ៉េតភ្លើង និងពេលដុតក្រដាស​សែនព្រេនផ្សេងៗ​ជាដើមនោះ ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់។

នៅឆ្នាំ២០២៣ ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ​នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា​ខាងមុខនេះ។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ នៅឆ្នាំ២០២២កន្លងទៅ មានគ្រោះ​អគ្គិភ័យកើតឡើងចំនួន ៧ ករណី បណ្ដាលឱ្យផ្ទះចំនួន៥ខ្នង ​និងតូប១​ រួមទាំង​ខ្សែភ្លើងចំនួន៣៧ដុំ បានរងនូវការឆាបឆេះ​ និងបណ្ដាលឱ្យបុរសម្នាក់បានរងរបួស។ ​ខេត្តដែលមានគ្រោះអគ្គិភ័យនោះ រួមមាន ​ខេត្តព្រះវិហារ ព្រះសីហនុ កំពង់ធំ ​បាត់ដំបង សៀមរាប និងត្បូងឃ្មុំ។មូលមូលហេតុបណ្ដាលឱ្យមានគ្រោះអគ្គិភ័យមានដូចជា៖ ឆ្លងចរន្តអគ្គិសនី ​ឆេះចង្ក្រាន ភ្លើងដុតសំរាម ​និងមិនទាន់ដឹងមូលហេតុ១ករណី។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        90
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm