នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ និងលើកទិសដៅបន្ដ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

2023/03/31 11:53:18 pm        103

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព បិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការកោត សរសើរ​ដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបាន​ខិតខំប្រឹងប្រែង​ក្នុងការ​ចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក ក៏ដូច​ជាការងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងជួញដូរមនុស្ស ទប់ស្កាត់បទល្មើសគ្រឿងញៀន ការ​គ្រប់គ្រងជនអន្តោប្រវេសន៍ ការរៀបចំសណ្តាប់ធ្នាប់ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ជួយអន្តរាគមន៍ទាន់ពេលវេលា ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សហការជាមួយអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អ ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសការពារយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងមក ប្រកបដោយភាពជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់លោក លោកស្រីស្នងការរង ដែលមានភារកិច្ច​ចុះជួយ​តាម​បណ្តា​អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ លោក លោកស្រីស្នងការរងទទួលផែនការជំនាញ លោក​អធិការដ្ឋាន​នគរបាល​ខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវយកចិត្តទុកដាក់ខ្ពស់​ក្នុងការប្រជុំពិភាក្សា​គ្នាជា​ប្រចាំ ដេីម្បីដាក់ចេញូនូវផែនការ ក្នុងការបង្ការ ទប់ស្កាត់ទប់ល្មេីស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មេីស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីការ ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនេីង និង​មុខ​សញ្ញា​ពាក់ព័ន្ធដែល​នៅសេសសល់មួយចំនួនទៀត។

ដោយឡែក លោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសគ្រឿងញៀន ឲ្យយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវ​បង្ក្រាប​ឲ្យបាននូវមុខសញ្ញាជួញដូរ ទីតាំងលួចលាក់ ចែកចាយ និងប្រេីប្រាស់សារធាតុ​ញៀនដោយ​ខុសច្បាប់​គ្រប់​ប្រភេទ​ ជាពិសេសណែនាំដាច់ខាត ដល់មន្ត្រីទាំងអស់ហាមពាក់ព័ន្ធក្នុងការប្រេីប្រាស់សារធាតុញៀន បេីមិនដូច្នោះ​ទេ គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសអាចត្រូវសុំគោលការណ៍ដេីម្បីបណ្តេញ​ចេញពីក្របខណ្ឌ​នគរបាល​ជាតិ​ ម្យ៉ាងវិញទៀត ត្រូវបន្តជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ (ក៤) សៀវភៅស្នាក់នៅ (ក២) ជូនប្រជាពលរដ្ឋឲ្យបានល្អឆាប់រហ័ស។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ ក្នុងការបិទកិច្ច​ប្រជុំបូក​សរុបលទ្ធផលកិច្ចប្រតិបត្តិការ និងលើកទិសដៅបន្ដ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា បានជំរុញ​ឲ្យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ពីបញ្ហា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ករណីព្រហ្មទណ្ឌ​មិន​ឲ្យមានបទល្មើសលួច ឆក់ប្លន់ ដើម្បីបង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យ​ខ្លាចរបស់បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ ប្រតិភូតកីឡាករគីឡាការនី ជាតិនិងអន្តរជាតិ ព្រមទាំងអ្នកគាំទ្រមកពីបណ្ដាល​ប្រទេសទាំង​អស់ក្នុង​ឱកាសស៊ីហ្គេមនាពេលខាងមុខនេះ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបន្ថែមទៀតថាសូមឲ្យការិយាល័យជំនាញ ចរាចរណ៍​សណ្ដាប់ធ្នាប់​​យកចិត្តទុកដាក់អប់រំណែនាំដល់អ្នកប្រើប្រាស់ចិញ្ចើមផ្លូវនិងទ្រូងផ្លូវ ដើម្បីកាត់បន្ថយការ​កក់ស្ទះ​ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដោយអនុវត្តកាយវិការទន់ភ្លន់ ម៉ឹងម៉ាត់ នៅពាក្យសំដីសមរម្យជាមួយប្រជាពលរដ្ឋ ។នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត បានបញ្ជាក់បន្ថែមថាករណីអគ្គីភ័យសូមឲ្យកម្លាំងជំនាញ ត្រៀមកម្លាំងហ្វឹកហាត់ មានការប្រចាំការ ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា៕


អត្ថបទ៖ ម៉ឺន កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm