រដ្ឋបាល​ស្រុក​បាទី​ អំពាវ​នាវ​ពលរដ្ឋ​ពាក់​ព័ន្ធ​ឱ្យ​ផ្ដល់​សំណាក​ពិនិត្យ​សុខភាព ក្រោយ​រក​ឃើញ​មនុស្ស​ ០៧​នាក់​ឆ្លង​កូវីដ-១៩

2021/05/02 03:58:39 pm        345

តាកែវ៖ រដ្ឋបាល​ស្រុក​បាទី ខេត្ត​តាកែវ បាន​អំពាវ​នាវ​ទៅ​ពលរដ្ឋ​ពាក់​ព័ន្ធ​ឱ្យ​ផ្ដល់​សំណាក និង​តាម​ដាន​សុខភាព​ខ្លួន​ឯង បន្ទាប់​ពី​បាន​រក​ឃើញ​ពលរដ្ឋ ០៧​នាក់​ឆ្លង​កូវីដ-១៩​នៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ស្រុក​បាទី ប្រកាស​ថា បុរស​ជា​ជន​ជាតិ​ខ្មែរ​ ០២​នាក់ និង​ស្ត្រី ០៥​នាក់ ដែល​រស់នៅ​ក្នុង​ភូមិ​នាល នៃ​ឃុំ​តាំងដួង ភូមិ​ត្រាំខ្នារ នៃ​ឃុំ​សូរភី ភូមិ​កញ្ចុំ នៃ​ឃុំ​កុមាររាជា បាន​ឆ្លង​មេរោគ​កូវីដ-១៩។

ក្នុង​ចំណោម​មនុស្ស​ទាំង ០៧​នាក់​នោះ រដ្ឋបាល​ស្រុក​បាទី បញ្ជាក់​ថា មាន​កម្មការិនី ០៣នាក់​ផង​ដែរ ដែល​បម្រើ​ការនៅ​រោងចក្រ​វូណាមី ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​នេះ។

រដ្ឋបាល​ស្រុក​បាទី បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នានា​ដែល​ប្រាស្រ័យ​ទាក់​ទង​នឹង​ពលរដ្ឋ​ទាំង ០៧​នាក់​ខាង​លើ​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ និង​ត្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល មនុស្ស​ដល់​ទៅ ១១៤​នាក់​ហើយ​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​តាកែវ ក្នុង​នោះ​មាន​ទាំង​ករណី​ថ្មី ១១​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ៖បុគ្គលដែលបានបង្កើតគណនី Telegram សម្ដេចក្លែងក្លាយ សូមបិទជាបន្ទាន់
2025/02/15 10:53:29 pm        1
លោកជំទាវ ពុំ ចន្ទីនី អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម នៅសាកលវិទ្យាល័យ RULE
2025/02/15 07:08:28 pm        1
អន្តរក្រសួងចេញសេចក្ដីប្រកាសស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) ក្រោយលេចឡើងពីគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន
2025/02/15 05:21:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ៖បុគ្គលដែលបានបង្កើតគណនី Telegram សម្ដេចក្លែងក្លាយ សូមបិទជាបន្ទាន់

2025/02/15 10:53:29 pm
​លោកជំទាវ ពុំ ចន្ទីនី អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម នៅសាកលវិទ្យាល័យ RULE
2025/02/15 07:08:28 pm
​អន្តរក្រសួងចេញសេចក្ដីប្រកាសស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) ក្រោយលេចឡើងពីគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន
2025/02/15 05:21:50 pm
​ប្រមុខ UN៖ «ការសន្ទនាត្រូវតែចាប់ផ្តើម» រវាងភាគីជម្លោះ នៅភាគខាងកើតកុងហ្គោ
2025/02/15 05:12:23 pm
​លោក Vance ប្រាប់អឺរ៉ុបឲ្យបញ្ឈប់ច្រានចោលភាគីស្ដាំនិយមជ្រុល
2025/02/15 05:03:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/14 06:21:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/09 06:41:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/14 09:07:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am