សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ប្រារព្ធ​ពិធី​ក្រុង​ពាលី​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​២០២៣

2023/04/01 05:33:18 pm        367

ស្វាយរៀង៖ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​រដ្ឋបាល​ខេត្ត​កាល​ពី​​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹកដីប្រារព្ធ​ពិធី​រៀបចំ​សង្ក្រាន្ត​ស្វាយរៀង​ឆ្នាំ​២០២៣ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីសាធារណៈ​រង្វង់​មូល​ក្រុង ​ក្រោម​វត្តមាន​លោក ​តូច ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​។​

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​សង្ក្រាន្ត បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ BTV ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០២៣ នេះ​រដ្ឋបាលខេត្ត​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង និង​មន្ទីរ​ពាក់ព័ន្ធ​គ្រោង​រៀបចំ​ចង្ក្រាន​មាន​រយៈពេល​ ៣​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៣ ​ក្រោម​ប្រធានបទ​ (​ជួបជុំ​រីករាយ​បញ្ចេញ​ស្នាម​ញញឹម​ក្រោម​ដំបូល​សន្តិភាព​)​។ ​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ខេត្តស្វាយរៀង​​បាន​ខកខាន​រៀបចំ​សង្ក្រាន្ត​​រយៈពេល ​៣​ឆ្នាំ​ជាប់ៗ​គ្នា​ដោយ​វិបត្តិ​ជំងឺ Covid-19​ តែ​សម្រាប់​ឆ្នាំ​២០២៣ នេះ​រដ្ឋ​បាលខេត្តបានរៀបចំ​ឡើងវិញ​ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ពលរដ្ឋ​ពិសេស​យុវជន​បាន​ជួបជុំ​សប្បាយ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​ មន្ទីរ​ពាក់ព័ន្ធ​គ្រោង​រៀបចំ​កន្លែង​លេង​កម្សាន្ដ​សប្បាយ​ចំនួន ​៩ទីតាំង​ធំៗ ពិសេស​ការរៀបចំ​តាំង​ពិព័រណ៍បង្ហាញ​ផលិតផល​ ដែល​កើត​ចេញពី​ស្នាដៃ​របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្តស្វាយរៀង​ ដើម្បី​បង្ហាញ​ចែក​ជូន​ពលរដ្ឋ​ក្នុង ​និង​ក្រៅ​ខេត្ត​ទស្សនា ​និង​ជាវ​ផលិតផល​របស់​ស្នាដៃ​កូន​ខ្មែរ​អ្នក​ខេត្ត​ស្វាយរៀង​យក​ប្រើប្រាស់​ផង​ដែរ​។​

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​បន្ថែម​ថា​ ក្រៅពី​ការរៀបចំ​ផ្ដល់​ឲ្យ​ពលរដ្ឋ ពិសេស​យុវជន ​និង​កុមារ​ចូល​លេង​កម្សាន្ត​សប្បាយ​តាម​ទីតាំង​សំខាន់ៗ​ទាំង​ ៩​កន្លែង ក្រុមការងារ​រៀបចំ​សង្ក្រាន្ត​ក៏បាន​រៀបចំ​ទីតាំង​ ដើម្បី​ឱ្យ​ពលរដ្ឋ​ មន្ត្រីរាជការ​ចូល​ប្រតិបត្តិ​តាម​បែប​សាសនា រួមមាន​ស្រង់​ព្រះ​ និង​បណ្ដែត​ប្រទីប​ក្នុង​ទន្លេ​វ៉ៃ​គោ និង​បង្ហោះ​គោម​នៅ​ពេល​រាត្រី​ផង​ដែរ​៕​ អត្ថបទ​៖ ភា សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        189
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm