ការចោទប្រកាន់​លើ​លោក Trump បង្ក​ហានិភ័យ​នយោបាយ​សម្រាប់​លោក Biden

2023/04/01 06:18:22 pm        655

​អាមេរិក៖ លោក Joe Biden បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា លោក​នឹង​ប្រឈម​តតាំង​ជាមួយ​លោក Donald Trump ម្តងទៀត​នៅ​ឆ្នាំ​២០២៤ ប៉ុន្តែ​ការចោទប្រកាន់​លើ​អតីត​គូប្រជែង​ និង​អាច​ជា​អនាគត​គូប្រជែង​របស់​លោក បាន​បើក​ប្រអប់​ថ្មី​ចំពោះ​ហានិភ័យ​នយោបាយ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​។

កាលពី​ថ្ងៃ​សុក្រ លោក Biden បាន​ឈប់​ដើម្បី​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នៅ​ពេល​ដែល​លោក​ចាក​ចេញ​សម្រាប់​ដំណើរ​ចុះ​ពិនិត្យ​ ដើម្បី​ស្ទង់​មើល​ការខូចខាត​ដោយ​ព្យុះ​កួច​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​រដ្ឋ Mississippi​។ លោក​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ជាច្រើន​ដែល​បាន​ស្រែក​សួរ ប៉ុន្តែ​លោក​មិនបាន​និយាយ​អំពី​ការចោទប្រកាន់​របស់​លោក Trump នោះ​ទេ។ សេត​វិមាន​មិនបាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវការ​នោះ​ទេ ចាប់​តាំង​ពី​ការ​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Trump នឹង​ក្លាយ​ជា​អតីត​ប្រធានាធិបតី​ដំបូង​គេ​ដែល​ពុំ​ធ្លាប់​មាន ដែល​ត្រូវ​ប្រឈមមុខ​នឹង​បទចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ជុំវិញ​ការ​ចំណាយ​ប្រាក់​បំបិទមាត់​ដល់​តារា​ភាពយន្ត​អាសអាភាស​ ក្នុងអំឡុងពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៦​។

លោក Trump បាន​អះអាង​ភ្លាមៗ​ថា ការចោទប្រកាន់​នេះ​គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ជាការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត និង​បាន​ចោទប្រកាន់​មេធាវី​ទីក្រុង Manhattan លោក Alvin Bragg ពី​ការ​ធ្វើ​ការងារ​ដ៏​ស្មោកគ្រោក​របស់​លោក Joe Biden​។ លោកស្រី Psaki អតីត​អ្នកនាំពាក្យ​សេត​វិមាន​បាន​ណែនាំ​សេត​វិមាន​ឱ្យ​នៅ​ស្ងៀម ហើយ​កុំ​ចូល​ទៅ​ក្នុង​នយោបាយ​ចំពោះ​រឿង​នេះ​។ លោក Biden អាយុ ៨០​ឆ្នាំ​ជឿជាក់​ថា ​នៅ​ក្នុង​ការប្រកួតប្រជែង​ជាមួយ​លោក Trump ដែល​មាន​អាយុ ៧៦​ឆ្នាំ គណបក្ស​ប្រជាធិបតេយ្យ​នឹង​ទទួល​ជ័យជំនះ​ម្តងទៀត ហើយ​អាយុ​របស់​លោក​នឹង​ពុំ​មែន​ជា​ឧបសគ្គ​នោះ​ទេ​។ លោក Biden និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​អំពី លោក Trump ដែល​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចាញ់​កាលពី​ឆ្នាំ២០២០ ថា នៅក្នុង​ការបោះឆ្នោត​លើក​ក្រោយ​លោក​នឹង​មាន​សំណាង ប្រសិនបើ​ខ្ញុំ​មាន​អ្នក​ដ៏​ដែល​នោះ​ឈរ​ឈ្មោះ​ប្រជែង​ជាមួយ​លោក៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        322
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        297
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm