ការរៀបចំ​សង្ក្រាន្ត​តាម​សាលា​ជួយ​លើកតម្កើង​ និង​អភិរក្ស​ល្បែង​ និង​របាំ​ប្រជាប្រិយ​ខ្មែរ​កុំ​ឲ្យ​បាត់បង់

2023/04/01 07:15:00 pm        719

កំពត៖ សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​ខេត្ត​កំពត​យល់​ឃើញ​ថា ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​តាម​សាលារៀន​មាន​សារៈសំខាន់​ច្រើនយ៉ាង ប៉ុន្តែ​ជា​រួម​ក្រៅ​អំពី​កម្សាន្ត​សប្បាយ សង្ក្រាន្ត​មាន​គោល​បំណង​ពីរ​ធំៗ​គឺ​បង្ហាញ​សមិទ្ធិផល​សិស្ស ផលិតផល​បូរាណ​ខ្មែរ និង​ការចូលរួម​លើក​តម្កើង និង​អភិរក្ស​ល្បែង និង​របាំ​ប្រពៃណី​របស់​ខ្មែរ​កុំ​ឲ្យ​បាត់បង់​។

សិស្សានុសិស្ស​វិទ្យាល័យ​ព្រះរាជ​សម្ភារ ក្រុង​កំពត​បាន​លើក​ឡើង​ថា ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​តាំងពី​បុរាណ​មក ដើម្បី​ផ្តល់​ឱកាស​ឲ្យ​មានការ​ជួបជុំ លេងល្បែង និង​របាំ​ប្រជាប្រិយ​របស់​ខ្មែរ​។ ប៉ុន្តែ​សង្ក្រាន្ត​នៅ​តាម​សាលារៀន​បច្ចុប្បន្ន​មាន​អត្ថន័យ​លើស​ពី​ការកម្សាន្ត​សប្បាយ​។ ​ចំណែក​សិស្សានុសិស្ស​នៅ​វិទ្យា​មិត្តភាព​កម្ពុជា​-​ជប៉ុន (​កំពត​ក្រុង​) បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សង្ក្រាន្ត​វិទ្យាល័យ​ឆ្នាំនេះ​នឹង​គាស់​រំលើង​ល្បែង និង​របាំ​ប្រជាប្រិយ​បុរាណ​មក​បង្ហាញ​ផង និង​ផលិតផល​សក្ដានុពល​របស់​ខ្មែរ​ផង​។

​សិស្សានុសិស្ស​ទាំង​អស់​នោះ​បាន​បញ្ជាក់​ថា ពួកគេ​គាំទ្រ ហើយ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​សង្ក្រាន្ត​នៅ​តាម​សាលា​ទូទាំង​ខេត្ត ព្រោះ​ក្នុងនាម​យុវជន​ត្រូវ​ចូលរួម​ការពារ​សម្បត្តិ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្លួន​កុំ​ឲ្យ​បាត់បង់​។ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពតលោក តាក់ ហាប់ បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ក្រសួង​បាន​ធ្វើ​ការណែនាំ​គ្រប់​សាលា​កុំ​ឲ្យ​លេង​បាញ់​ទឹក និង​ប៉ាត​ម្សៅ​នៅ​ក្នុង​សាលា​ទេ ហើយ​ជំរុញ​ឲ្យ​សិស្ស​លេងល្បែង របាំ​ប្រជាប្រិយ ដើម្បី​រក្សា​កេរដំណែល​វប្បធម៌​ដូនតា​កុំ​ឲ្យ​បាត់បង់៕ អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm