UN៖ មនុស្ស​រាប់ពាន់​លាន​នាក់​ចាំបាច់​ត្រូវ​បញ្ចៀស​ភាពវឹកវរ និង​ភាពអត់ឃ្លាន

2023/04/01 08:07:58 pm        570

​UN៖ ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ ដែល​ទទួល​បាន​រង្វាន់​ណូបែល​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ប្រសិនបើ​គ្មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ផ្តល់​ជំនួយ​ដល់​អ្នក​អត់ឃ្លាន​នោះ​ទេ ពិភពលោក​នឹង​មើល​ឃើញ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​ច្រើន ប្រទេស​មាន​អស្ថិរភាព និង​ការស្រេកឃ្លាន​របស់​កុមារ​ និង​មនុស្ស​ពេញវ័យ​ក្នុង​រយៈពេល ១២ ទៅ ១៨​ខែ​ខាងមុខ​។

លោក David Beasley បាន​សរសើរ​ចំពោះ​មូលនិធិ​ដែល​កើន​ឡើង​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំមុន ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន បណ្តា​ប្រទេស​ឈូង​សមុទ្រ មហាសេដ្ឋី និង​ប្រទេស​ដទៃ​ទៀត​ឱ្យ​បង្កើន​ពេលវេលា​។ នៅ​ក្នុង​បទសម្ភាសន៍ មុន​ពេល​ដែល​លោក​ប្រគល់​តួនាទី​ របស់​អង្គការ​មនុស្សធម៌​ដ៏​ធំ​បំផុត​របស់​ពិភពលោក ​ទៅ​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក Cindy McCain នៅ​សប្តាហ៍​ក្រោយ អតីត​អភិបាល​រដ្ឋ South Carolina បាន​និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ដែល​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) នឹង​មិន​រៃ​អង្គាស​ប្រាក់​បាន​ប្រហែល ២៣​ពាន់​លាន​ដុល្លារ​ដែល​ខ្លួន​ត្រូវការ​នៅ​ឆ្នាំនេះ​ដើម្បី​ជួយ​នោះទេ តាម​ការ​ប៉ាន់​ប្រមាណ​មនុស្ស ៣៥០​លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៤៩ ដែល​ត្រូវការ​ស្បៀងអាហារ​យ៉ាង​ខ្លាំង​នៅ​ដំណាក់កាល​នេះ​។​

​លោក​បាន​និយាយ​ថា ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) គឺ​ស្ថិត​នៅ​ក្នុង​វិបត្តិ​ស្រដៀង​គ្នា​កាល​ពី​ឆ្នាំមុន ប៉ុន្តែ​ជា​ភ័ព្វ​សំណាង​ដែល​លោក​អាច​បញ្ចុះបញ្ចូល​សហរដ្ឋ​អាមេរិក ​ឱ្យ​បង្កើន​មូលនិធិ​ពី​ប្រហែល ៣.៥​ពាន់​លាន​ដុល្លារ​រហូតដល់ ៧.៤​ពាន់​លាន​ដុល្លារ ហើយ​ប្រទេស​អាល្លឺម៉ង់​បង្កើន​ការ​រួម​ចំណែក​របស់​ខ្លួន​ពី ៣៥០​លាន​ដុល្លារ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដល់ ១.៧​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​លោក​មិន​គិត​ថា ​ប្រទេស​ទាំងពីរ​នេះ​នឹង​ធ្វើ​វា​ម្តង​ទៀត​នៅ​ឆ្នាំនេះ​នោះ​ទេ​។ លោក​និយាយ​ថា ប្រទេស​ផ្សេងទៀត​ចាំបាច់​ត្រូវ​បង្កើន​នៅ​ពេល​នេះ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​របស់​ពិភពលោក ដែល​បាន​ផ្តល់​ឱ្យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ត្រឹមតែ ១១​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm