ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ព្រះ​ផុស ណែនាំ​ពលរដ្ឋ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ការបោះឆ្នោត​ឱ្យបាន​គ្រប់​ៗ​គ្នា

2023/04/01 09:14:58 pm        248

​បាត់ដំបង​៖ ឯកឧត្តម​បណ្ឌិត ស្រេង វង្ស​ហៀ​ង អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ចុះ​ជួយ​ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង បាន​ចុះ​សួរសុខទុក្ខ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត និង​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​ត្រៀម​ឯកសារ និង​អត្តសញ្ញាណប័ណ្ណ​ឱ្យ​បាន​រួចរាល់ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។ ​

ការចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៣​ នៅ​ភូមិ​សាច់​ហាប់ ឃុំ​ព្រះ​ផុស ដោយមាន​ការចូលរួម​ពី​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ក្នុង​មូលដ្ឋាន មេភូមិ មេឃុំ រួម​ទាំង​យុវជន​បក្ស​មួយ​ចំនួន​ផង​ដែរ។​ នាឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ស្រេង វង្ស​ហៀ​ង បាន​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​សមាជិក សមាជិកា និង​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។​

ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​ថ្លែង​ថា អាជ្ញាធរ​ឃុំ​ត្រូវ​បន្ត​ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ រួមទាំង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​កក់ក្ដៅ ពិសេស​ត្រូវ​ទប់ស្កាត់​ឱ្យ​បាន​នូវ​បទល្មើស​ផ្សេងៗ មាន​ល្បែង​ស៊ីសង ក្មេង​ទំនើង គ្រឿងញៀន និង​ចោរកម្ម​ជាដើម។​

ជា​ចុងក្រោយ ឯកឧត្ដម​បណ្ឌិត​ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះបោះឆ្នោត​សូម​​អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ពិសេស​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​តែ​មួយគត់​តែងតែ​នៅ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ​ដើម្បីបន្ត​​រក្សា​សុខ​សន្តិភាព​ និង​​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm