ព្យុះ​កួច​បាន​វាយបក់​ឆ្លងកាត់​រដ្ឋ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​

2023/04/01 10:12:38 pm        588

​អាមេរិក៖ ព្យុះ​កួច​បាន​វាយបក់​ឆ្លងកាត់​រដ្ឋ Arkansas, Illinois, Iowa, Wisconsin, Mississippi និង​រដ្ឋ​Tennessee​។ យោង​តាម​មជ្ឈមណ្ឌល​ព្យាករណ៍​ព្យុះ​បាន​ឲ្យ​ដឹង​ថា ការ​តាម​ដាន​ព្យុះ​កួច​នេះ​បាន​បង្ហាញ​ថា​ ព្យុះ​នេះ​បាន​បក់​បោក​ចូល​ក្នុង​រដ្ឋ Indiana ភាគ​អាគ្នេយ៍ រដ្ឋ​ Kentucky​ ភាគ​ខាងជើង និង​រដ្ឋ Ohio ភាគ​ខាងលិច​រហូតដល់​ម៉ោង ៥​ព្រឹក​ម៉ោង​ក្នុង​តំបន់​។

នេះ​រួមបញ្ចូល​ទាំង​ទីក្រុង Dayton និង​ទីក្រុង Cincinnati រដ្ឋ Ohio​។ តំបន់​ជាច្រើន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​កំពុង​កើតឡើង អាច​ឃើញ​មាន​ព្យុះ​កួច​ជាច្រើន​មេ​ទៀតដែល​មាន​កម្លាំង​ខ្យល់​បក់​រហូតដល់​ ៧០ម៉ា​យ​ក្នុង​មួយ​ម៉ោង និង​ព្រិល​ប៉ុន​ទំហំ​ស៊ុត​។​ លំនៅឋាន និង​អាជីវកម្ម​ជិត ៣០០,០០០​កន្លែង គ្មាន​ថាមពល​ប្រើប្រាស់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ភាគ​កណ្តាល​។ យោង​តាម​គេហទំព័រ​តាមដាន PowerOutage.us បាន​ឱ្យដឹង​ថា អតិថិជន​ប្រើប្រាស់​ថាមពល​ជិត ៣០០,០០០​នាក់ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​កាលពី​យប់​ថ្ងៃ​សុក្រ ​នៅ​ក្នុង​រដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​ដែល​បាន​បក់​បោក​ពាសពេញ​តំបន់​នៅ​ភាគ​កណ្តាល​សហរដ្ឋអាមេរិក​។​

​គេហទំព័រ​តាមដាន​បង្ហាញ​ថា រដ្ឋ Illinois មានការ​ដាច់​ភ្លើង​ច្រើន​បំផុត​ដែល​ត្រូវ​បាន​រាយការណ៍ ដោយ​អតិថិជន​ជាង ១០០,០០០​នាក់គ្មាន​ថាមពល​ប្រើប្រាស់ ហើយ​បន្ទាប់មក​មានការ​ដាច់​ភ្លើង​សម្រាប់​អតិថិជន​ជិត ៦៩,០០០​នាក់​នៅ​រដ្ឋ Arkansas​។ យោង​តាម​មជ្ឈមណ្ឌល​ព្យាករណ៍​ព្យុះ​បាន​និយាយ​ថា របាយការណ៍​បឋម​នៃ​ព្យុះ​កំបុតត្បូង​ជាង​ ៤០​លើក​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​រដ្ឋ​ចំនួន​៦​។ មាន​របាយការណ៍​បឋម​ចំនួន ៣០ នៃ​ព្យុះ​កំបុត​ត្បូង​នៅ​ទូទាំង​រដ្ឋ​ Arkansas រដ្ឋ​ Illinois រដ្ឋ ​Iowa រដ្ឋ​ Tennessee និង​រដ្ឋ​ Mississippi គិត​ត្រឹម​យប់​ថ្ងៃ​សុក្រ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm